(សេអ៊ូល)៖ ក្នុងពិធីព្យុហយាត្រាយោធាដែលប្រារព្ធឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសកូរ៉េខាងជើងបានបង្ហាញខ្លួន គ្រាប់មីស៉ីលផ្លោងឆ្លងទ្វីប ICBM ស៊េរីថ្មី ដែលគេមិនធ្លាប់បានឃើញពីមុនៗមកឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០។យោងតាមការសង្កេតរបស់ក្រុមអ្នកវិភាគ មីស៉ីលនោះនឹងក្លាយជាមីស៉ីលផ្លោង ICBM មានទំហំដ៏ធំបំផុតមួយ ដែលប្រើជើងទម្រចល័ត ប្រសិនបើវាត្រូវអភិវឌ្ឍបានសម្រេចជាផ្លូវការ។ ក្រៅពីនេះ ក៏មានការបង្ហាញនូវមីស៉ីល Hwasong-15 ដែលជាមីស៉ីលផ្លោងមានចម្ងាយឆ្ងាយបង្អស់ ដែលធ្លាប់ត្រូវបានធ្វើតេស្តដោយកូរ៉េខាងជើង រួមជាមួយមីស៉ីលផ្លោងថ្មីមួយប្រភេទទៀត ដែលទំនងជាមីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBM) ផងដែរ។គួរជម្រាបថា មុនការចាប់ផ្តើមនៃពិធីព្យុហយាត្រាយោធាខាងលើ ដែលរៀបចំឡើងក្នុងឱកាសខួបទី៧៥ នៃការបង្កើតគណបក្សពលករកូរ៉េ ក្រុមមន្រ្តីនៅកូរ៉េខាងត្បូង និងនៅសហរដ្ឋអាមេរិក បានលើកឡើងរួចជាស្រេចថា លោក គីម ជុងអ៊ុន អាចនឹងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញអាវុធយុទ្ធសាស្រ្តថ្មីៗរបស់កូរ៉េខាងជើង។អ្វីដែលគួរកត់សម្គាល់ថែមទៀតគឺ ព្យុហយាត្រាយោធានេះ មានការបង្ហាញមីស៉ីលផ្លោងរបស់កូរ៉េខាងជើងជាលើកដំបូង គិតចាប់តាំងតែពីលោក គីម បានចាប់ផ្តើមជួបពិភាក្សាជាមួយមេដឹកនាំអន្តរជាតិ រួមមានទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ