(ប៉េកាំង)៖ ប្រទេសចិនទើបតែបានជ្រើសរើសអវកាសយានិកជុំទីបី សម្រាប់កម្មវិធីដំឡើងស្ថានីយអវកាសរបស់ខ្លួន ដែលនឹងចាប់ផ្តើមលេចរូបរាងឡើងនៅឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។អវកាសយានិកចិនសរុបទាំងអស់ចំនួន ១៨នាក់ ដោយនៅក្នុងនោះមានបុរស ០៧នាក់ និងស្រ្តីម្នាក់ ត្រូវបានបែងចែកចេញជាបីក្រុម។ ០៧នាក់ត្រូវបានជ្រើសរើសពីអ្នកបើកយន្តហោះ នៃកងទ័ពអាកាសចិន ហើយនឹងត្រូវហ្វឹកហាត់ ដើម្បីក្លាយជាអ្នកបើកយានអវកាស។ ចំណែក ០៧នាក់ទៀតនឹងក្លាយជាវិស្វករផ្នែកអវកាស ខណៈពួកគេធ្លាប់ជាអ្នកស្រាវជ្រាវ ឬអ្នកបច្ចេកទេសក្នុងផ្នែកអាកាសវេហា ឬក៏ផ្នែកពាក់ព័ន្ធដទៃទៀត។ រីឯ ០៤នាក់ចុងក្រោយ នឹងក្លាយជាអ្នកឯកទេសរួម (Payload specialist)។ កន្លងមកចិនចម្រាញ់បានអវកាសយានិកចំនួន ២១នាក់ពីការជ្រើសរើសចំនួនពីរជុំ ដោយក្នុងចំណោមនោះ ១១នាក់ធ្លាមានបទពិសោធន៍ ក្នុងការធ្វើដំណើរឡើងទៅកាន់ទីអវកាសរួចមកហើយ។គួរជម្រាបថា បើតាមគម្រោងចិននឹងចាប់ផ្តើមការសាងសង់ ស្ថានីយអវកាសពេញលក្ខណៈ នៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។ ជាជំហានដំបូងគ្រាប់រ៉ុក្កែត Long March 5B នឹងនាំយកបន្ទប់ស្នូល (Core module) របស់ស្ថានីយឡើងទៅកាន់ទីអវកាស ហើយបន្ទាប់មកនឹងដឹកសម្ភារៈដទៃៗទៀត ព្រមទាំងអវកាសយានិកទៅកាន់បន្ទប់ស្នូល ដើម្បីចាប់ផ្តើមការផ្គុំតែម្តង។ស្ថានីយអវកាស Tiangong ឬវិមានឋានសួគ៌ (Heavenly Palace) នេះនឹងមាន ០៣បន្ទប់ គឺបន្ទប់ស្នូលមួយភ្ជាប់ជាមួយបន្ទប់ពិសោធន៍ចំនួន ០២ទៀត ដែលនឹងមានទម្ងន់សរុបជិត ១០០តោន។ ស្ថានីយអវកាសចិនត្រូវគេរំពឹងថា នឹងសង់ហើយជាស្ថាពរព្រមទាំងអាចដំណើរការបានពេញលេញ នៅខ្ទង់ឆ្នាំ២០២២ ហើយមានលទ្ធភាពធ្វើប្រតិបត្តិការបានប្រហែល ១៥ឆ្នាំ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ