ព្រះសីហនុ៖ អាគារកំពុងសង់ថ្មីប្រភេទជាសណ្ឋាគារមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ ដែលជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុ ហើយបើតាមមន្ត្រីជំនាញនានាថ្លែងថា ការបាក់រលំនេះកើតឡើងដោយសារបញ្ហាបច្ចេសសំណង់។លោកអភិបាលខេត្តបានបន្តឲ្យដឹងថា លោកបានធ្វើការហាមឃាត់ទៅលើការសាងសង់អាគារដែលបាក់រលំនេះ២ដងហើយតែម្ចាស់សំណង់គេមិនព្រមស្តាប់និងសហការគ្នាជាមួយលោក ទើបមានករណីនេះកើតឡើង។យ៉ាងណាមិញស្ត្រីជនជាតិចិនមួយរូបនិងអ្នកពាក់ពន្ធ័ចំនួន៣រូបផ្សេងទៀតដែលសមត្ថកិច្ចអះអាងថាជាអ្នកទទួលខុសត្រូវសំណង់អាគារដែលរំបាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយនាព្រឹកថ្ងៃ២២មិថុនា២០១៩នេះ ស្របពេលដែលប្រតបត្តិការសង្គ្រោះកំពុងធ្វើបន្តតាមរយៈកម្លាំងសរុបច្រើនរាប់រយនាក់។សូមបញ្ចាក់ផងដែរថាសរុបមកដល់ពេលនេះមាននាក់ស្លាប់ចំនួន ១៧ និងរងរបួស២៤ នាក់ ដែលអ្នកស្លាប់ពេលនេះត្រូវបានគ្រួសារយកសពទៅធ្វើបុណ្យនៅស្រុកកំណើតខ្លះហើយ នៅសល់ខ្លះទៀតមិនទាន់មានសាច់ញាតិមកយកទៅធ្វើបុណ្យទេ ចំណែកអ្នករបួសត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យរដ្ឋដោយមិនអស់ប្រាក់ ។អ្នកលេងហ្វេសប៊ុកជាច្រើនមិនអាចទទួលយកបានទេ ចំពោះការលើកឡើងរបស់ក្រសួងដែនដីដែលគ្រាន់តែបកស្រាយថា អគារដែលដួលរលំនៅខេត្តព្រះសីហនុ គឺអាជ្ញាធរបានហាមឃាត់ចំនួនពីរដងហើយ នៅតែបន្តសាងសង់រហូតធ្វើឲ្យមានឧបទ្ទវហេតុបង្កឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនបែបនេះ។បើតាមការឲ្យដឹងពីក្រសួងគឺម្ចាស់សំណង់នេះ មានឈ្មោះ ជីង គ័ង ជាជនជាតិចិន ទីតាំងសាងសង់លើផ្ទៃដីទំហំ៥៨៣ម៉ែត្រក្រឡា។ អាគារនេះជាប្រភេទសំណង់ធ្វើពីឆ្អឹងដែកសង់បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់។បន្ទាប់ពីហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងសោកសង្រែង នេះកើតឡើង អ្នកលេងហ្វេសប៊ុកជាច្រើនយល់ថា រឿងនេះគឺក្រសួងដែនដី និងអភិបាលខេត្តត្រូវតែទទួលខុសត្រូវដាច់ខាត ព្រោះតែទាំងអាជ្ញាធរនិងក្រសួងអសមត្ថភាពក្នុងការហាមឃាត់សំណង់គ្មានច្បាប់។អ្នកលេងហ្វេសប៊ុកម្នាក់និយាយថា សង់រហូតដល់៩០ភាគរយ ហើយតែគ្មានច្បាប់ ចុះហាមពីរដងហើយ ប៉ុន្តែម្ចាស់មិនស្តាប់ តើមានវិធានការអ្វីផ្សេងបើការអនុវត្តខ្សោយអញ្ចឹង។ ការបាក់រលំនេះគឺឋិតក្រោមការទទួលខុសត្រូវរបស់មន្ទីររៀបចំដែនដី និងរដ្ឋបាលខេត្ត។មិនតែប៉ុណ្ណោះនៅមានខមិនជាច្រើនទៀតដែលស្នើឲ្យដកលោកអភិបាលខេត្តយន្ត មីន ចេញពីតំណែងតែម្តងដោយសារតែ ភាពអាណាធិបតេយ្យកើតឡើងច្រើនដងពេកក្នុងខេត្តព្រះសីហនុ៕ ចុះបងប្អូនយល់យ៉ាងណាដែរ?សូមអានខមិនខាងក្រោម៖
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ