ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ជនស័ង្សយចំនួន០៣នាក់ក្នុងចំណោម បក្សពួក០៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុុក​សង្កែ​ឃាត់ខ្លួនក្រោយពេលធ្វេីសកម្មភាព(លួចទ្រព្យសម្បត្តិ)
Sat,22 June 2019 (Time 11:27 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 130នាក់)

នៅថ្ងៃទី​ ២១​ ខែ​ ​មិថុនា​ ឆ្នាំ២០១៩​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ ក៏ដូចមតិណែនាំជាប្រចាំរបស់លោក​ឧត្តម​សេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែន​ការងារព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិការនគរបាលស្រុកសង្កែ​ បានដឹក​នាំកម្លាំងនគរបាលរបស់លោកធ្វេីការស្រាវជ្រាវ​រហូតឈានទៅធ្វេីការឃាត់ខ្លួនក្រុមជនស័ង្សយ​ចំនួន០៣នាក់ក្នុងចំណោមបក្សពួកគេចំនន០៤​នាក់​​ដែល​បានធ្វេីស​កម្មភាព(លួចទ្រព្យសម្បត្តិ)​ប្រជាពលរដ្ឋនៅភូមិជំនីក​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង បានមួយរយៈកន្លងមក។
ជនស័ង្សយទាំងនោះរួមមាន៖
1-ឈ្មោះ​ ញិល ចាន់នី ភេទប្រុស.អាយុ២៦ឆ្នាំរស់នៅភូមិជំនីក​ ឃុំអន្លង់វិល​ ស្រុកសង្កែ(ជាមេក្លោង)
2 -ឈ្មោះ​ ភាព អូន ភេទប្រុស.អាយុ១៧​ឆ្នាំរស់នៅភូមិស្វាយជ្រុំ​ ឃុំអូរដំបង២​ ស្រុកសង្កែ
3 -ឈ្មោះ​ សួត ណារ័ត្ន ភេទប្រុស.អាយុ១៧ឆ្នាំរស់នៅភូមិអូរមុនី១​ ឃុំអន្លង់វិល​ ស្រុកសង្កែ
ក្នុងពេលឃាត់ខ្លួនស្រាវជ្រាវនគរបាលដក​ហូតបានសម្ភារ:មួយចំនួនដែលជារបស់ជនរងគ្រោះបានបាត់បង់នាពេលកន្លងទៅ។
សូមជម្រាបជូនថាកាលពីយប់ថ្ងៃទី​ ១៥​ ខែ​ មិថុនា​ ឆ្នាំ​២០១៩​ មានជនស័ង្សយចូលលួចយក​ទ្រព្យសម្បត្តិពីក្នុងលំនៅដ្ឋានស្ថិតក្នុងដីចម្ការមួយកន្លែងនៅភូមិជំនីក​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ជាដី​ចំការរបស់ឈ្មោះឆួន ឆេង ភេទស្រី​ អាយ​៦៧ឆ្នាំរស់នៅសង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់ដំ​បង​ ខេត្តបាត់ដំបង​ យកបានប្រាក់និងទ្រព្យសម្បត្តិមួយចំនួន។​ 
​ឆ្លងតាមរៈការស្រាវជ្រាវទេីបឈានដល់ការឃាត់ខ្លួនជនស័ង្សយខាងលេី​ ។​ នៅចំពោះមុខ សមត្ថកិច្ចនគរបាលពួកគេបានឆ្លេីយសារភាពថា​ ពួកគេពិតជាបានចូលលួចយកទ្រព្យសម្បត្តិក្នុងលំ​នៅដ្ឋានខាងលេីនាពេលកន្លងទៅពិតប្រាកដ​មែនន។​
​ បច្ចុប្បន្នជនស័ង្សយទាំង០៣នាក់និងវត្ថុតាងពាក់ព័ន្ឋកំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ​ដេីម្បី​ចាត់ចែងបញ្ជូនបន្តទៅតុលាការខេត្តបាត់​ដំបង​ វិនិច្ឆ័យ​ទោសតាមផ្លូវច្បាប់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
298 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2810 នាក់
ខែនេះ :
12127 នាក់
3 ខែនេះ :
39624 នាក់
សរុប :
1649849 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ