ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ព៌ត៍មានបន្តមេគយខេត្តសៀមរាប លោក សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយច្រើនរូបភាព.....
Thu,20 June 2019 (Time 05:09 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 332នាក់)

(ដោយTNCសៀមរាប)៖ បច្ចុប្បន្នគេនៅតែសង្កេតឃើញក្រុមឈ្មួញដែលដឹកជញ្ជូនទំនិញពីប្រទេសសៀមនឹង យួនឆ្លងកាត់ ខេត្តបន្ទាយមានជយ័ ស្រុកជីក្រែង ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ចូលទៅក្រុងសៀមរាបដដែល ទោះមានរឿងអាស្រូវយ៉ាងណាក៏ដោយ។
មួយរយៈចុងក្រោយនេះ លោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប កៀបយកលុយពីពួកគេកាន់តែច្រើនឡើងៗ នេះគឺជាប្រភពដែលស្និទ្ធនឹងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ទេនោះគឺលោក ម៉ៅ សាមឿន មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តនោះទេ។
ការដែលលោក ម៉ៅ សាមឿន ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ដូចជាគ្រឿងសំណង់ គ្រឿងកំប៉ុង ទំនិញចាប់ហួយ និងប្រេងសាំងជាដើម ចូលទៅលក់ចែកចាយតាមទីផ្សារក្នុងខេត្តសៀមរាប កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។

ដូច្នេះលោក ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាឯកឧត្តម គុណ ញឹម ដែលជាមេគយធំ មិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាងដោយគ្មានខ្លាចក្រែងអ្វីឡើយ។

ប្រភពពីមន្ត្រីគយ និងភ្នាក់ងារគយក្នុងខេត្តសៀមរាប មួយចំនួនបានបង្ហើបឲ្យដឹងថា រហូតមកដល់ពេលនេះ លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប កំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុនទៅទៀត ព្រោះអាងមានខ្នងបង្អែករឹង ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យ ឯកឧត្តមឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ដើម្បីកុំឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តទៀត។

សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្នលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប កំពុងឃុបឃិតបើកដៃឲ្យលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាង ហើយប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។

ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដែលនាំចូលទំនិញពីប្រទេសសៀម មកលក់ចែកចាយក្នុងខេត្តសៀមរាប ក៏ដូចជាក្រុមឈ្មួញដឹកជញ្ជូនទំនិញពីស្រុកយួនមកលក់ចែកចាយក្នុងខេត្តសៀមរាប ត្រូវបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ការដែលលោក ម៉ៅ សាមឿន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ដែលមានខ្នងបង្អែករឹងមាំនិងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។
ក្រុមឈ្មួញដឹកជញ្ជូនទំនិញពីច្រកព្រំដែនក្នុងខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៦ ស្រុកពួក ចូលទៅខេត្តសៀមរាប បានឲ្យដឹងថា ក្រុមមន្ត្រីគយចល័តប្រចាំស្នាក់ការលើផ្លូវជាតិលេខ៦ ស្រុកពួក កៀបយកលុយពីពួកគាត់តាមរបៀបពុករលួយកាន់តែច្រើនឡើងៗ។

ក្រុមឈ្មួញបានឲ្យដឹងថា លោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប តែងតែប្រើឈ្មោះលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ក៏ដូចជាប្រើឈ្មោះមន្ត្រីគយជាន់ខ្ពស់ក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនជាប្រចាំ។

លើសនេះទៅទៀត ក្រុមឈ្មួញដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ពីច្រកព្រំដែនក្នុងខេត្តឧត្ដរមានជ័យ និងច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ត្រូវទំនាក់ទំនងជាមួយលោក ម៉ៅ សាមឿន ជាមុនទើបអាចដឹកជញ្ជូនទំនិញទាំងនោះទៅដល់គោលដៅដោយគ្មានការរំខាន។

មកទល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ យើងនៅតែមិនអាចសុំការបំភ្លឺពី លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប បាននៅឡើយ ទោះយើងព្យាយាមសួរនាំតាមប្រព័ន្ធតេលេក្រាមយ៉ាងណាក៏ដោយ មិនដឹងថា គាត់មិនហ៊ានឆ្លើយតបឬជាប់រវល់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
253 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2765 នាក់
ខែនេះ :
12082 នាក់
3 ខែនេះ :
39579 នាក់
សរុប :
1649804 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ