ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោក ហ៊ុយ សុជាតិមេគយខេត្តមណ្ឌលគីរី បានរងការចោទប្រកាន់ពីអជីវករថាបានបេីកដៃឲ្យក្រុមឈ្មួញវៀតណាមដឹកទំនិញចូលដោយមិនបានពិនិត្យឲ្យបានត្រឹមត្រូវ...
Fri,24 May 2019 (Time 06:59 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 399នាក់)

(ដោយTNCមណ្ឌលគិរី)៖ ក្រុមអជីវករនៅក្នុងខេត្តមណ្ឌលគិរី បានចោទប្រកាន់លោក ហ៊ុយ សុជាតិ មេគយខេត្តនេះថា បានបើកដៃឲ្យក្រុមឈ្មួញវៀតណាម ដឹកទំនិញចូលតាមច្រកព្រំដែនដាក់ដាំ ដល់ក្នុងទឹកដីទីរួមខេត្តមណ្ឌលគិរី ដោយមិនបង់ពន្ធ ឬបង់ពន្ធមិនគ្រប់។
ការចោទប្រកាន់បែបនេះ ដោយសារពួកគេសង្កេតឃើញថា ទំនិញនាំចូលពីវៀតណាម តាមច្រកទ្វារព្រំដែនមួយនេះ សង្ស័យមិនបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ មានដូចជាគ្រឿងសំណង់ គ្រឿងទេស គ្រឿងប្រើប្រាស់ គ្រឿងឧបភោគបរិភោគ គ្រឿងកំប៉ុង និងបន្លែផ្លៃឈើគ្រប់ប្រភេទ ដែលដឹកតាមរថយន្តធុនធំតម្រង់ចូលទៅក្នុងឃ្លាំងស្តុកទំនិញ នៅក្នុងទីរួមខេត្តតែម្តង។
ក្រុមអាជីវករទាំងនេះ បាននិយាយទៀតថា លោក ហ៊ុយ សុជាតិ ប្រធានស្នាក់ការគយ និងរដ្ឋាករ ខេត្តមណ្ឌលគិរី បិទភ្នែកបើកដៃឲ្យឡានដឹកទំនិញរបស់ជនជាតិវៀតណាម ពាក់ស្លាកលេខវៀតណាម និងបើកបរដោយជនជាតិវៀតណាម អាចធ្វើចរាចរណ៍នាំទំនិញចូលតាមច្រកព្រំដែនទ្វេភាគី ដាក់ដាំ ដោយគ្មានការត្រួតពិនិត្យ ដើម្បីបង់ពន្ធឲ្យបានត្រឹមត្រូវ។
ក្រុមអាជីវករដដែល បានរាយការណ៍ទៀតថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ រថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខវៀតណាម ផ្ទុកទំនិញពេញប្រៀប ដែលគេសង្ស័យថា ជាគ្រឿងសំណង់ បានឆ្លងចូលតាមច្រកព្រំដែនដាក់ដាំ នៅវេលាព្រឹកព្រលឹម ដោយមិនបានឈប់ឲ្យសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅច្រកទ្វារព្រំដែននេះ ត្រួតពិនិត្យមើលប្រភេទទំនិញ ដើម្បីបង់ពន្ធលើការនាំចូលឡើយ ប៉ុន្តែត្រូវបានអនុវញ្ញាតឲ្យបន្តដំណើរសំដៅចូលទីរួមខេត្តផ្ទាល់តែម្តង។
ចំណែកប្រជាពលរដ្ឋនៅក្នុងទីរួមខេត្តវិញ បានរាយការណ៍មកថា នៅព្រឹកព្រលឹមថ្ងៃដដែល រថយន្តធុនធំមួយគ្រឿងនេះ​​​ ត្រូវគេប្រទះឃើញបើកបរចូលទៅក្នុងឃ្លាំងមួយកន្លែង ឈ្មោះដេប៉ូ ឆៃ លី ស្ថិតនៅក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលគេដឹងជាទូទៅថា ជាកន្លែងស្តុកទំនិញប្រភេទគ្រឿងសំណង់ដ៏ធំ នាំចូលផ្ទាល់ពីវៀតណាមតាមច្រកដាក់ដាំ។
ក្រុមអាជីវករបានឲ្យដឹងថា ដេប៉ូឈ្មោះ ឆៃ លី គឺជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងសំណង់គ្រប់ប្រភេទនាំចូលពីវៀតណាម ហើយគេសង្ស័យថា ទទួលបានការការពារពីមន្ត្រីគយប្រចាំខេត្តនេះ ដែលគ្រប់គ្រងដោយលោក ហ៊ុយ សុជាតិ។
សូមរំឭកថា លោក ហ៊ុយ សុជាតិ កាលនៅកាន់តំណែងជាប្រធានស្នាក់ការ​គយ និងរដ្ឋាករ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្លាប់ទទួលរងការចោទប្រកាន់ជាហូរហែថា ធ្វើការងារគិតតែប្រមូលលុយចូលហោប៉ៅផ្ទាល់ខ្លួន តាមរយៈការឃុបឃិត​ឲ្យ​ឈ្មួញធំៗ​ នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ប្រភេទ នាំចូលពីប្រទេសថៃ ហើយគាបសង្កត់​ដោយ​គ្មាន​ការយោគយល់ឡើយ ចំពោះប្រជាពលរដ្ឋ ឬអាជីវករតូចរតាច ​ដែល​នាំចូល​ទំនិញបន្តិចបន្តួច​អូស​តាម​រទេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
19 នាក់
ម្សិលមិញ :
240 នាក់
សប្តាហ៍នេះ :
2293 នាក់
ខែនេះ :
10793 នាក់
3 ខែនេះ :
38755 នាក់
សរុប :
1654554 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ