ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ចូលឆ្នំាគេនំាគ្នាលេងល្បែងប្រជាប្រិយគ្រប់គ្នា តែឯងវិញបែរជាទៅលេង………
Tue,16 April 2019 (Time 10:07 AM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 196នាក់)

(ដោយភ្នាក់ងារTNCកណ្តាល) ៖កាលពីម៉ោង១២និង៣០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ប្រតិបត្តិការដ៏ក្តៅគគុកអស់រយៈពេលជាច្រើនម៉ោងធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកស្នងការនគរបាលខេត្តកណ្តាល និងចូលរួមពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការបង្ក្រាបទីតាំងកន្លែងជល់មាន់ បៀរ អាប៉ោងដ៏ធំប្រចាំស្រុកស្អាងមានវត្ថុតាងជាច្រើន និងឃាត់ខ្លួនបាន៤នាក់មិនរំខានដល់នគរបាលស្រុកស្អាង និងប៉ុស្តិ៍រដ្ឋបាលព្រែកអំបិលឡើយ ជនសង្ស័យ៤នាក់ខាងលើ ១-ឈ្មោះ ឈុន ហួរ ភេទប្រុស អាយុ៤៤ឆ្នាំ ភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ២-ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិចំប៉ាលើ ឃុំព្រែកអំបិល ស្រុកស្អាង ៣-ឈ្មោះ ខេង មករា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ និង៤-ឈ្មោះ គៀង ហៀង ភេទប្រុស អាយុ៣១ឆ្នាំ ភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ។ចំណែកម្ចាស់សង្វៀនឈ្មោះ អ៊ន ភេទប្រុស អាយុ៥៥ឆ្នាំ ភូមិចុងកោះ ឃុំទឹកវិល ស្រុកស្អាង រត់គេចខ្លួន រីឯវត្ថុតាងរួមមាន ៖ មាន់ជល់ចំនួន៦ក្បាល ងាប់២ក្បាល ជញ្ជីង១ ស្គុតរុំជើងមាន់៤ប្រអប់ធំ កន្ត្រក់ដាក់មាន់៩ កៅអីចំនួន៥៩ ម៉ូតូចំនួន៨១គ្រឿង និងឡានចំនួន២គ្រឿង ។លោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៤ មេសា ម៉ោង១២និង៣០នាទី តាមបញ្ជាផ្ទាល់របស់ឯកឧត្តមស្នងការ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងតម្រួតបទបញ្ជា និងអន្តាគមន៍សេនាធិការ និងកម្លាំងវរព្រំដែនជើងគោក៦០៥ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានចុះបង្ក្រាបទីតាំងជល់មាន់នៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ។ហើយទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខាងលើនេះបានបើកឲ្យលេងរយៈពេល៥ថ្ងៃមកហើយ មានមនុស្សមកលេងប្រហែលជា៣០០នាក់ ក្នុងប្រតិបត្ដិការនោះក្រុមអ្នកញៀនល្បែងបាននាំគ្នារត់កាត់ចំការប្រជាជនចូលព្រៃបាត់អស់ទៅ ចំណែកមនុស្ស៤នាក់ដែលឃាត់បាននោះ ហៅទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2740 នាក់
ខែនេះ :
11829 នាក់
3 ខែនេះ :
39485 នាក់
សរុប :
1650072 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ