ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោក ស្រ៊ុន ផឹងឡាយ ជាមេឈ្មួញរកសុីដឹកជញ្ជូនឈេីដ៏ល្បីល្បាញប្រចាំអាណាចក្រខេត្តត្បូងឃ្មុំ មន្ត្រីជំនាញមិនហ៊ានក្អកជាមួយ....!"""
Tue,26 February 2019 (Time 03:21 PM)
ដោយ ៖ ចាងហ្វាងការផ្សាយ (ចំនួនអ្នកអាន: 247នាក់)

ខេត្ត​ត្បូងឃ្មុំ​ ៖ រាល់​សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ក្នុងការ​ដឹកជញ្ជូន​ឈើ​ ​ចេញទៅ​ស្រុក​យួន​ តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ គឺ​មិន​ដែលមាន​មន្ត្រី​ជំនាញ​ ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​ឈ្មួញ​រូបនេះ​ ​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​តែម្តងនុង ចំណោម​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺមាន​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ផងដែរ​ ចំណែក​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​​ ​

ថ្មីៗ​នេះ​ ​ប្រភពពី​មន្ត្រី​អាវុធហត្ថ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ស្រ៊ុន ផឹង​ឡាយ ដែលជា​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ស្រ៊ុន ផឹង​ឡាយ បាន​ប្រើប្រាស់​តួនាទី​ជាម​ន្ត្រី​អាវុធហត្ថ ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ផងដែរ​។ បើតាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ គឺជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ទើប​ឈ្មួញ​ម្នាក់នេះ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ តែង​យកឈ្មោះ​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ទៅប្រើ​ដើម្បី​សម្រួល​ដល់​សកម្មភាពរ​បស់​ខ្លួន​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ក៏មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក គឹម ឈុនលី ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ផងដែរ​ទើប​លោក គឹម ឈុនលី មិនដែល​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ទាល់តែសោះ​។ បញ្ហា​ខាងលើនេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិនគួរ​មើលរំលង​តទៅទៀត​នោះទេ​ព្រោះ​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ ស្រ៊ុន ផឹង​ឡាយ កំពុង​ក្លាយជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ក្រអឺតក្រទម​។​ ​

ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ជា​បង្អែក​ដ៏​រឹងមាំ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ នោះឡើយ​។ សូម្បីតែ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក លី ឡេង កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​ទុក​ឲ្យ​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ កន្លងមក​ឈ្មួញ​មួយចំនួន​ដែល​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ដែលមាន​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ជា​ខ្នងបង្អែក ដែលអាច​គេច​ផុតពី​ការបង្ក្រាប​ជា​រៀងរហូត​ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2631 នាក់
ខែនេះ :
11720 នាក់
3 ខែនេះ :
39376 នាក់
សរុប :
1649963 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ