ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោក យិន រដ្នា ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកណ្តាលឃុបឃិតជាមួយឈ្មួញ ជីកនិងកាយរណ្តៅដីយ៉ាងគគ្រឹកគគ្រេង
Tue,19 February 2019 (Time 04:45 PM)
ដោយ ៖ ចាងហ្វាងការផ្សាយ (ចំនួនអ្នកអាន: 389នាក់)

ប្រភព # ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​វិហារ​សួគ៌ និង​ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា រណ្ដៅ​ដី​៣​កន្លែង​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​កាន់តែខ្លាំង​ឡើងៗ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅក្នុង​រដូវប្រាំង​ដែលមាន​អាកាសធាតុ​រាំងស្ងួត​រថយន្ត​ដឹក​ដី​ធំៗ​របស់​ក្រុម​ឈ្មួញ​ម្ចាស់​រណ្ដៅ​ដី​បានធ្វើ​ឲ្យ​ធូលី​ដី​ហុយ​សំពោង​លើ​លំនៅដ្ឋាន​របស់​ពួកគាត់ ហើយ​រថយន្ត​ទាំងនោះ​បើកបរ​លឿនៗ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​គ្រប់ពេល​។ ចំណែក​មេឃុំ​សន្លុង មេឃុំ​វិហារ​សួគ៌ និង​អភិបាលស្រុក​ខ្សាច់កណ្ដាល បាន​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ចាត់វិធានការ​ដោះស្រាយ​ក​រ​ណី​ឈ្មួញ​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នោះទេ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រណ្ដៅ​ដី​របស់​ថៅកែ​ឈ្មោះ ហុង ហួ ដែលជា​អ្នកមាន​ជីវភាព​ធូរធារ​ក្នុងភូមិ​សន្លឹម ហើយ​រណ្ដៅ​ដី​ទី​២ មាន​ម្ចាស់​ឈ្មោះ ឃាង គៀង នៅ​ភូមិ​សន្លុង ឃុំ​សន្លុង និង​ម្ចាស់​រណ្ដៅ​ដី​ទី​៣ ឈ្មោះ រឿន វណ្ណៈ​។ ឈ្មួញ​ម្ចាស់​រណ្ដៅ​ដី​ទាំង​៣​នាក់​នេះ​បាន​ជីករណ្ដៅ​ដី​ដែលមាន​ទំហំ​ធំៗ​ជ្រៅៗ ហើយ​ប្រើប្រាស់​រថយន្ត​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​អាចម៍ដី​យ៉ាង​ពេញបន្ទុក​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុង​ឃុំ​វិហារ​សួគ៌ និង​ឃុំ​សន្លុង ជា​បន្តបន្ទាប់​។ ប្រជាពលរដ្ឋ​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​និង​សត្វ​ដោយសារ​រណ្ដៅ​ដី​មាន​ទំហំ​ធំៗ​ជ្រៅៗ ហើយ​នៅ​ខាងក្រោយ​ភូមិ​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ទៀតផង​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សន្លុង និង​ឃុំ​វិហារ​សួគ៌ បាន​ឲ្យ​ដឹងថា រណ្ដៅ​ដី​របស់​ឈ្មួញ​ទាំង​៣​នាក់​ដូច​មានឈ្មោះ​ខាងលើ​នោះ មាន​ជម្រៅ​ចាប់ពី​១០​ម៉ែត្រ​ទៅ​២០​ម៉ែត្រ ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​និង​សត្វ​គ្រប់ពេលវេលា​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​មន្ត្រី​ការិយាល័យ​រ៉ែ​និង​ថាមពល​ស្រុក​ខ្សាច់កណ្ដាល ទេនោះ​គឺ​ឈ្មួញ​មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ​។ តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យិន រដ្ឋា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ទេនោះ​គឺ​ឈ្មួញ​មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានទេ​។ ដូច្នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មិនគួរ​មើលរំលង​បញ្ហា​ខាងលើនេះ​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើងវិញ​ចំពោះ​អាជីវកម្ម​រណ្ដៅ​ដី​៣​កន្លែង​ក្នុងស្រុក​ខ្សាច់កណ្ដាល ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែខ្លាំង​ឡើងៗ​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
97 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2708 នាក់
ខែនេះ :
11797 នាក់
3 ខែនេះ :
39453 នាក់
សរុប :
1650040 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ