ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
រណ្តៅដី៣កន្លែងនៅស្រុកខ្សាច់កណ្តាល ជម្រៅជិតដល់ក្បាលប្រែត ប្រជាពលរដ្នមានការភ័យខ្លាច កូនចៅ គោ ក្របី ធ្លាក់ចូលនិងស្លាប់
Sun,17 February 2019 (Time 06:54 PM)
ដោយ ៖ អគ្គនាយកការផ្សាយ (ចំនួនអ្នកអាន: 353នាក់)

(ខេត្តកណ្តាល)៖ ប្រទេសកំពុងអភិវឌ្ឍន៍តែងតែមានផលប៉ះពាល់បរិស្ថានតិចតួចជារឿងជៀសមិនផុត។
ជាមួយគ្នានោះ អាជ្ញាធរស្រុកខ្សាច់កណ្ដាល មិនគួរធ្មេចភ្នែកបណ្ដោយឲ្យ ឈ្មួញ៣នាក់ ធ្វើព្យុះធ្វើភ្លៀងនៅឃុំវិហារសួគ៌ និងសន្លុង តាមចិត្តនោះទេ ។
ដោយឈ្មួញទាំងនោះ បានជីករណ្ដៅដីជ្រៅ បង្កហានីភ័យ ខ្លាចបាក់ដី អ្នកនៅជុំវិញ និងដឹកអាចម៍ដី ស្រោចទឹកមិនទៀងទាត់ ហុយប៉ះពាល់រំខានដល់ការរស់នៅ។
ពលរដ្ឋនៅភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់ ដើមរាំង ថារាល់ថ្ងៃមានគ្រឿងចក្រចំនួន(៣ក្រុមហ៊ុន) កំពុងធ្វើអាជីវកម្មស្របពេលគ្នា និងប្រកួតប្រជែង យ៉ាងអនាធិបតេយ្យ នៅភូមិរបស់ពួកគាត់។
គ្រឿងចក្រទី១មានថៅកែឈ្មោះ ហុង ហួ ជាអ្នកមានប្រចាំភូមិសន្លុង។
ថៅកែទី០២ ឈ្មោះ ឃាង គៀង នៅភូមិសន្លុងដូចគ្នា ឯថៅកែទី០៣មានឈ្មោះ រឿន វណ្ណៈ ។
ហើយរាល់ថ្ងៃក្រុមហ៊ុនទាំងបីនេះបានធ្វើការដឹកជញ្ជូនឥតឈប់ ជាហេតុនាំឲ្យពលរដ្ឋ ភ័យខ្លាចរឿងគ្រោះថ្នាក់ចរាចរណ៍កើតមានជាយថាហេតុ។
ក្នុងនោះពលរដ្ឋព្រួយបារម្ភ ជាខ្លាំង ចំពោះកូនចៅខ្លួនក៏ដូចជាសត្វពាហនៈ គោក្របីមាន់ទាជ្រូក ព្រោះខ្លាចធ្លាក់ចូលរណ្ដៅដី ចំនួនបីកន្លែង នៅខាងកើត ក្រោយភូមិរបស់ពួកគាត់ប្រហែលជាង១០០ម៉ែត្រ។
ដែលមានជម្រៅជ្រៅចាប់ពី១០ទៅ២០ម៉ែត្រ និយាយរួមឃើញក្បាលប្រេតតែម្ដង រណ្ដៅខ្លះចេញទឹកពីក្នុងដីក៏មាន។
ហើយបើធ្លាក់ចូលគឺមិនរស់ទេ កុំថាតែមនុស្ស សូម្បីសត្វក៏ស្លាប់ដែរ ប្រសិនជាបញ្ហានេះកើតមានមែន តើនរណាជាអ្នកទទួលខុសត្រូវ?។
មិនតែប៉ុណ្ណោះ អ្នកមានដីនៅជុំវិញរណ្ដៅនិមួយៗ កុំពុងជួបហានីភ័យខ្ពស់រឿងបូមទឹកដាក់ស្រែមិននៅ។
ជាពិសេសនៅពេលរដូវភ្លៀងមកដល់ប្រាកដជា ហូរច្រោះបាក់ដី ចូលរណ្ដៅមិនខានឡើយ! ។
ប្រភពដដែលបន្តថា រាល់ថ្ងៃនេះក្រុមឈ្មួញទាំងនោះ ធ្វើការដឹកជញ្ជូនយកអាចម៍ដីពីរណ្ដៅ គឺមិនបានគ្របឲ្យត្រឹមត្រូវឡើយ។
រីឯការស្រោចទឹកក៏មិនទៀងទាត់បង្កទៅជាដីហុយទ្រលោម ប៉ះពាល់រំខានដល់ការរស់នៅជាខ្លាំង។
ខណៈពេលពួកគាត់មកពីធ្វើការនើយហត់ត្រូវការសំរាកក៏មិនបាន ព្រោះថ្លង់ឡានបើកបរមិនឈប់ ជាងនេះទៅទៀតគឺដីហុយពេលញ៉ាំបាយតែម្ដង។
ចំពោះថៅកែគ្រឿងចក្រទាំងបីខាងលើ ដើមរាំង មិនអាចសុំការបកស្រាយបានទេ។
ប៉ុន្តែលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ចុចចូលតែគ្មានអ្នកលើក។
រីឯលោក ហួត ហាក់ មន្ត្រីរ៉ែនិងថាមពល ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ចាំថ្ងៃចន្ទនិងអង្គារចាំទៅមើល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
228 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2839 នាក់
ខែនេះ :
11928 នាក់
3 ខែនេះ :
39584 នាក់
សរុប :
1650171 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ