ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ឃ្លាំងក្រដាសអេតចាយ មួយកន្លែងនៅស្រុកកោះធំ ត្រូវអគ្គីភ័យឆេះ បណ្តាលឲ្យក្រដាសមួយចំនួនរងការខូចខាត
Thu,14 February 2019 (Time 12:53 PM)
ដោយ ៖ អគ្គនាយកការផ្សាយ (ចំនួនអ្នកអាន: 200នាក់)

ខេត្តកណ្ដាល ៖ អគ្គិភ័យ​បានលេប​ត្របាក់​ឃ្លាំងក្រដាស​អេតចាយ​មួយកន្លែង​យ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យ​ក្រដាស​ដែលនៅក្នុង​ឃ្លាំងទទួល​រងការខូ​ចខាតអស់​មួយចំនួន​ផងដែរ។ ហេតុការណ៍​ខាងលើនេះ បានបង្ក​ការភ្ញាក់​ផ្អើលឡើង នៅវេលា​ម៉ោង២២​ និង១០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុង​ភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុ​កកោះធំបាន​ឲ្យដឹងថា ឃ្លាំងអេតចាយ​ដែលត្រូវអគ្គិភ័យ​ឆាបឆេះជារបស់ឈ្មោះ ឈឿន ប៊ុនឆន ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ហើយការឆេះនេះ​ផងដែរ ក្រដាស​មួយចំនួនទទួលរង​ការខូច​ខាត​ទាំងស្រុង។
ប្រភពដដែល​បន្ដថា នៅមុនពេល​កើតហេតុ កម្មករនៅ​ឃ្លាំងក្រដាស​អេតចាយកំពុង​ដឹកស្តុក​បញ្ជូនចេញចូល​ជាធម្មតា ខណៈកម្មករ​កំពុងធ្វើ​ការក៏ស្រាប់​តែមានអណ្ដាត​ភ្លើងចេញពី​គំនរក្រដាស​ក្នុងឃ្លាំង ហើយក៏បានឆេះរាល​ដាលយ៉ាងសន្ធោសន្ធៅ ភ្លាមនោះក៏​មានការផ្អើល​ឆោឡោ និងរាយការណ៍​ជូនកម្លាំង​នគរបាល​ស្រុកកោះធំ ចុះអត្ដរាគមន៍​យករថយន្ដពន្លត់​អគ្គិភ័យ​ទៅពន្លត់ រហូតមកដល់​វេលាម៉ោង៤​ទៀបភ្លឺ ចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបអគ្គិភ័យ​រលត់ទាំងស្រុង។
ចំពោះករណី​ខាងលើនេះ សមត្ថកិច្ច​ជំនាញពុំ​ទាន់ដឹងថា បណ្ដាលមក​ពីមូលហេតុ​អ្វីច្បាស់​លាស់នេះ ដែលហេតុធ្វើ​ឲ្យកើតមាន​បែបនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
297 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2809 នាក់
ខែនេះ :
12126 នាក់
3 ខែនេះ :
39623 នាក់
សរុប :
1649848 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ