ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង ប្រកាសជំហរអភិរក្សស្ពានថ្មចាស់បុរាណ ដែលបន្សល់ទុកពីជំនាន់អណានិគមបារាំង នៅមុខសាលាខេត្តឱ្យនៅគង់វង្ស ដោយមិនមានការរុះរើឡើយ
Thu,19 December 2019 (Time 09:59 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 1171នាក់)

បន្ទាប់ពីមានការមិនយល់ស្របពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមហាជនអំពីគម្រោងរុះរើស្ពានថ្មចាស់ ដែលបន្សល់ទុកពីជំនាន់អណានិគមបារាំង នៅមុខសាលាខេត្តបាត់ដំបងនោះ, នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញមកប្រកាសជំហរថានឹងអភិរក្សស្ពានថ្មចាស់បុរាណនេះ ឲ្យបានគង់វង្ស ដោយមានការរុះរើចេញឡើយ។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនទាំងស្រុងយ៉ាងដូច្នេះថា «សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តបាត់ដំបង មេត្តាជ្រាបថាកន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ធ្វើដំណើរឆ្លងកាត់ ស្ពានថ្មចាស់ទាំងមធ្យោបាយធ្វើដំណើរ និងថ្មើរជើង ដោយសារស្ពានមានសភាពចាស់ទ្រុឌទ្រោម និងបែកប្រេះស្រាំខ្លាំង។ ចំពោះមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះត្រួតពិនិត្យហើយ និងរកថវិកាដើម្បីជួសជុល ថែទាំស្ពានថ្មចាស់នេះ។

មួយវិញទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវសប្បុរស់ជន ក្នុងស្រុករបស់យើង ក្នុងការសាងសង់ស្ពានថ្មីមួយបន្ថែមទៀត នៅក្បែរស្ពានថ្មចាស់ ដែលមានរចនាបទប្រហាក់ប្រហែលគ្នា ដើម្បីជួយសម្រួលការចរាចរណ៍ទាំងការដឹកជញ្ជូន និងការធ្វើដំណើរ។ រដ្ឋបាលខេត្តបាត់ដំបង មានជំហរក្នុងការអភិរក្សស្ពានថ្មចាស់ ដែលជាស្ពានបុរាណមួយនេះឱ្យនៅគង់វង្ស អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ»។

សូមជម្រាបផងដែរថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនឯកភាពឡើយចំពោះបំណង របស់រដ្ឋបាលសាលាខេត្តបាត់ដំបង ដែលចង់រុះរើស្ពានថ្ម នៅមុខសាលាខេត្តបាត់ដំបង បន្សល់ទុកតាំងពីសម័យអណានិគមបារាំងមកនោះ។

ជាមួយនឹងការមិនឯកភាព ចំពោះបំណងរបស់រដ្ឋបាលសាលាខេត្តបាត់ដំបងនេះ លោកស្រី ភឿង សកុណា បានធ្វើលិខិតមួយច្បាប់គោរពជូនទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំកិច្ចអន្តរាគមន៍ចុះពិនិត្យរកដំណោះស្រាយមួយ ក្នុងការរក្សាទុកស្ពានថ្មមួយនេះ។

ក្នុងលិខិតលោកស្រី ភឿង សកុណា លើកឡើងថា ស្ពានថ្មចាស់បន្សល់ពីអណានិគមបារាំង ស្ថិតនៅមុខសាលាខេត្តបាត់ដំបង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបងនេះ ពុំគួររុះរើនោះឡើយ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ។

មួយវិញទៀតស្ពាននេះ ជាសំណង់បេតិកភណ្ឌទីក្រុង នៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។

លោកស្រីរដ្ឋមន្ត្រី បានលើកឡើងទៀតថា ស្ពាននេះចាត់ទុកជាសមរតកដ៏កម្រមួយនេះ គួរតែថែរក្សាទុក និងធ្វើការជួសជុលឡើងវិញ ហើយប្រើប្រាស់ជាស្ពានថ្មើរជើង។

សំណើសុំរក្សាទុកស្ពានថ្មមួយនេះ នាំឲ្យមានការគាំទ្រជាច្រើនពីប្រជាពលរដ្ឋខ្មែរ ទាំងអ្នកនៅក្នុងខេត្តបាត់ដំបង ក៏ដូចជានៅបណ្តាខេត្តដទៃ។ ពួកគេចង់ឲ្យមានការរក្សាទុក នូវសំណង់ប្រវត្តិសាស្ត្រមួយនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
350 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2862 នាក់
ខែនេះ :
12179 នាក់
3 ខែនេះ :
39676 នាក់
សរុប :
1649901 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ