ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយធ្យូងថ្មមួយទៀត អានុភាព៧០០មេហ្គាវ៉ាត់ សាងសង់នៅខេត្តព្រះសីហនុបានធ្វើពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងបញ្ចុះបឋមសិលា ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ.......
Thu,19 December 2019 (Time 04:23 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 206នាក់)

ព្រះសីហនុ)៖ រោងចក្រផលិតថាមពលអគ្គិសនីដុត ធ្យូងថ្ម ដែលមានអានុភាពផលិតថាមពល២x៣៥០មេហ្គាវ៉ាត់ (សរុប៧០០មេហ្គាវ៉ាត់) ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប ដែលហៅកាត់ថា(CIIDG)របស់កម្ពុជា ជាម្ចាស់គម្រោង និងក្រុមហ៊ុន CHINA HUADIAN HONGKONG COMPANY LIMITED ហៅកាត់ថា (CHDHK) របស់ចិន ជាដៃគូអនុវត្តគម្រោង។

រោងចក្រផលិតថាមពលអគ្គិសនីដើរដុតធ្យូងថ្ម បានធ្វើពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងបញ្ចុះបឋមសិលានៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា, លោកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ឧញ៉ា ជឹង សុភាព ជាអគ្គនាយកក្រុមហ៊ុន CIIDG លោក FANG ZHENG នាយកប្រតិបត្តិក្រុមហ៊ុន CHDHK ព្រមជាមួយលោក Wu Guoquan ជាទីប្រឹក្សផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនទៀត។

តាមការបញ្ជាក់ពីលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានឲ្យដឹងថា រោងចក្រផលិតថាមពលអគ្គិសនីដើរដុតធ្យូងថ្មនេះ នឹងត្រូវបានសាងសង់ឡើង ក្នុងគម្រោងទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២នឹងអាចបញ្ចេញថាមពល ផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជានៅដើមឆ្នាំ២០២៣។ រោងចក្រផលិតថាមពលអគ្គិសនីនេះ ត្រូវបានរំពឹងថាជាផ្នែកមួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីនៅប្រទេសកម្ពុជានារដូវប្រាំង និងចូលរួមចំណែកកាត់បន្ថយតម្លៃអគ្គិសនីនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ ព្រមជាមួយគ្នានេះការវិយោគរួមគ្នារវាងក្រុមហ៊ុនដ៏ធំរបស់កម្ពុជា និងចិន នៅពេលនេះ ក៏ជាការបង្ហាញអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រទេសកម្ពុជា និងចិនផងដែរ។

បើតាមការបញ្ជាក់របស់លោក គួច ចំរើន អភិបាលនៃអណៈអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គម្រោងនៃការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យអំពីគុណភាព និងផលប៉ះពាល់រួចហើយពីក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ។ ដែលឃើញថាកម្ពុជាអាចសាងសង់រោងចក្រ អគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅក្នុងទីតាំងនេះបាន។

លោក គួច ចំរើន បញ្ជាក់យ៉ាងដូច្នេះ៖ «ពិតប្រាកដណាស់មុនពេលឈានដល់ដំណាក់កាលនៃការបើកការដ្ឋាន គឺគោលការណ៍របស់រាជរដ្ឋាភិបាល និងច្បាប់របស់ប្រទេសកម្ពុជា គឺតម្រូវឲ្យមានការសិក្សាមួយច្បាស់លាស់ ផលប៉ះពាល់មួយច្បាស់លាស់ដែលតម្រូវឲ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ បានសិក្សារួចហើយទើប អនុញ្ញាតឲ្យដំណើរការនៃការសាងសង់នេះ»។

អភិបាលនៃអណៈអភិបាលខេត្តព្រះសីហនុ បានបន្ថែមទៀតថា ការវិនិយោគទៅលើការសាងសង់រោងចក្រអគ្គិសនីនេះ ត្រូវបានគឺជាភាពចាំបាច់ខ្លាំងណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោក គួច ចំរើន បន្ថែមទៀតថា៖ «យើងដឹងច្បាស់ហើយថាសារៈប្រយោជន៍នៃអគ្គិសនីដូចដែលយើងបានដឹងទាំងអស់គ្នា ថានៅប្រទេសកម្ពុជារបស់យើង នៅក្នុងដំណាក់កាលនេះគឺនៅមានភាពខ្វះខាត នៅថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅឡើយ ហើយតម្លៃអគ្គិសនីក៏នៅមានតម្លៃខ្ពស់។ ដូច្នេះការចូលរួមពង្រីកបន្ថែមនូវ ផលិតថាមពលអគ្គិសនីគឺជាការរួមចំណែក ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាអតិថិនជន និងអ្នកវិនិយោគិននានា ដែលគាត់ត្រូវការកម្លាំងថាមពលដើម្បីយកទៅប្រើប្រាស់។ និងទៅបំពេញសេចក្ដីខ្វះខាតរបស់យើងដែលនៅមានសម្រាប់ការផ្គត់ផ្គង់ទៅឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើង។

ហើយពិតប្រាកដណាស់កម្លាំងថាមពល គឺជាចកលករមួយនៃការជម្រុញសេដ្ឋកិច្ច ព្រោះថាដើម្បីអភិវឌ្ឍន៍នូវវិស័យផ្សេងៗទៀត គឺស្ទើរតែគ្រប់វិស័យទាំងអស់គេសុទ្ធតែមានការផ្សារភ្ជាប់ជាមួយនិងថាមពលអគ្គិសនី ថាមពលអគ្គសនីយើងមានគ្រប់គ្រាន់ ថាមពលអគ្គិសនីយើងមានតម្លៃថោក វាជាការលើកទឹកចិត្តទោដល់អ្នកវិនិយោគលើវិស័យផ្សេងៗទៀតគេមានការចាប់អារម្មណ៍ និងចាប់ផ្ដើមដំណើរការ។ ហើយវាក៏បានជួយឲ្យសេដ្ឋកិច្ចរបស់យើងដំណើរការល្អ និងបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ដែលមានតម្លៃថោក នៅក្នុងនោះវាក៏បានរួមចំណែកដោយផ្ទាល់ សម្រាប់យុវជនរបស់យើងដែលបម្រើការងារដោយផ្ទាល់នៅក្នុងរោងចក្រថាមពលនេះតែម្ដង»។

ការវិនិយោគលើការសាងសង់រោងចក្រអគ្គិសនីដ៏ធំនេះ មិនមែនជាលើកទី១ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន CHINA HUADIAN HONGKONG COMPANY LIMITED ហៅកាត់ថា(CHDHK)ឡើយ បើតាមលោក FANG ZHENG អគ្គនាយកក្រុមហ៊ុនភាគីចិន បានឲ្យដឹងថា ក្រុមហ៊ុន CHINA HUADIAN HONGKONG COMPANY LIMITED ហៅកាត់ថា(CHDHK) គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CHINA HUADIAN GROUP។ ដោយបានដាក់ទុនវិនិយោគដំបូងនៅកម្ពុជានៅក្នុងឆ្នាំ២០០៩ ក្នុងការសាងសង់ទំនប់វារីអគ្គិសនីឬស្សីជ្រុំក្រោម ខេត្តកោះកុង ដែលជាទំនប់វារីអគ្គិសនីធំលំដាប់ទី២នៅកម្ពុជា ដែលមានកម្លាំងអនុភាពផលិតថាមពលចំនួន៣៣៨ មេហ្កាវ៉ាត់ និងចំណាយទឹកប្រាក់សរុបប្រមាណជាង៤៨០លានដុល្លារអាមេរិក។

ក្រៅពីបទពិសោធន៍ក្នុងការសាងសង់វារីអគ្គិសនីនៅកម្ពុជាក្រុមហ៊ុន CHDHK ក៏មានបទពិសោធន៍ក្នុងការសាងសង់រោងចក្រផលិតថាមពលនៅបណ្ដាប្រទេសផ្សេងទៀត ដូចជានៅរុស្ស៊ី និងឥណ្ឌូនេស៊ីជាដើម។ បច្ចប្បន្ននេះ គម្រោងអគ្គិសនីរបស់ក្រុមហ៊ុន CHDHK កំពង់តែប្រតិបត្តិការទាំង៣ប្រទេសមានអានុភាព សរុបទៅដល់២៤០០មេហ្គាវ៉ាត់។

ហើយការសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដុតធ្យូងថ្មនេះ លោករំពឹងថា ជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយការខ្វះខាតអគ្គិសនីនៅកម្ពុជានៅក្នុងរដូវប្រាំង និងដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើនមកកាន់ខេត្តព្រះសីហនុ។

នៅក្នុងពិធីចុះហត្ថលេខា និងបញ្ចុះបឋមសិលាបើការដ្ឋានសាងសង់ រោងចក្រផលិតថាមពលអគ្គិសនីដើរដុតធ្យូងថ្មនេះ ត្រូវបានលោក Wu Guoquan ជាទីប្រឹក្សផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា លើកឡើងថា រយៈពេលប្រមាណ១០ចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសកម្ពុជាមានលទ្ធភាពផលិតថាមពលផ្គត់ផ្គង់ដោយខ្លួនឯងរហូតប្រមាណ៨០ភាគរយ។ កត្តានេះ ក្នុងនាមជា

តំណាងស្ថានទូតចិនប្រចាំកម្ពុជាពិតជាមានមោទនភាពខ្លាំងណាស់ដែលប្រទេសចិនបានចូលរួមចំណែកជាមួយផ្នែកមួយក្នុងការវិយោគលើវិស័យអគ្គិសនីនៅកម្ពុជា។ ហើយលោកក៏រំពឹងផងដែរថា ការចាប់ដៃសហការគ្នារវាងក្រុមហ៊ុន CIIDG របស់ខ្មែរ និងក្រុមហ៊ុន CHDHK របស់ចិន នឹងជាផ្នែកមួយក្នុងការការពារបរិស្ថាន និងរួមចំណែកក្នុងការដោះស្រាយបញ្ហាកង្វះអគ្គិសនីនៅកម្ពុជា និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា រោងចក្រផលិតថាមពលអគ្គិសនីដើរដុតធ្យូងថ្ម ដែលមានអានុភាពផលិតថាមពលរហូតដល់ទៅ៧០០មេកាវ៉ាត់ នេះ ត្រូវបានក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប (CIIDG) ទទួលបានគោលការណ៍អភិវឌ្ឍន៍គម្រោងខាងលើពីរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១៨ ហើយបានចាប់ផ្តើមរួមសហការគ្នាជាមួយ ក្រុមហ៊ុន CHINA HUADIAN HONGKONG COMPANY LIMITED ហៅកាត់ថា (CHDHK) របស់ចិន រហូតបានឈានដល់ការរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន នៅក្នុង ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅលើផ្ទៃដីចំនួនប្រមាណ៤០ហិកតា។

ទីតាំងនេះស្ថិតនៅជិតទីតាំងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មទាំង២របស់ លោកជំទាវ ឧកញ៉ា ជឹង សុភាព អគ្គនាយកក្រុមហ៊ុន CIIDG ដែលបានសហការណ៍ជាមួយដៃគូរផ្សេងទៀតដែលអាចផលិតថាមពលបានសរុបចំនួនប្រមាណ៥៥០មេកាវ៉ាត់រួចហើយ។ ជាមួយនិងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មមួយទៀតដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមខែមករាឆ្នាំ២០១៩ ខាងមុខដែលមានកម្លាំងផលិតចំនួន១៥០មេហ្កាវ៉ាត់បន្ថែមទៀតផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
386 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2898 នាក់
ខែនេះ :
12215 នាក់
3 ខែនេះ :
39712 នាក់
សរុប :
1649937 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ