ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានគរបាលខេត្តនិងកម្លាំងនគរបាលជំនាញក្នុងផែនការងារព្រហ្មទ័ណ្ឌ ដែលមានលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន ដឹកនាំធ្វើការស្រាវ ជ្រាវ -បុរសជាប្តីត្រូវបានឃាត់ខ្លួនស្រាវជ្រាវក្រោយករណីឃាតកម្មលើស្រ្តីជាគ្រូបង្រៀននៅ.....
Wed,18 December 2019 (Time 08:52 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 246នាក់)

(បាត់ដំបង)-អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបង ផងនោះ បុរសឈ្មោះ ព្រំ សួសសំណាង អាយុ៣១ឆ្នាំ ត្រូវជាប្តីរបស់ជនរងគ្រោះ ឈ្មោះ អ៊ូច ចាន់ថា ភេទស្រី អាយុ ២៩ឆ្នាំមានមុខរបរជាគ្រូបង្រៀនកំរិតបឋមសិក្សា រស់នៅក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចជំនាញនៃ ស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការឃាត់ខ្លួន និងស្រាវជ្រាវជុំវិញករណីឃាតកម្មនេះ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១៧ និង ០០ នាទី មានការ ភ្ញាក់ផ្អើលមួយ ក្នុងពេលដែលគេបានប្រទះ ឃើញសាកសពស្រី្តម្នាក់ស្លាប់នៅចំណុចឃ្លាំងផ្ទុះ ស្ថិតនៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលនោះគឺឈ្មោះ អ៊ូច ចាន់ថា អាយុ ២៩ឆ្នាំ ជាគ្រូបង្រៀនកំរិតបឋមសិក្សានៅស្រុកសំឡូត ខេត្តបាត់ដំបង។

បន្ទាប់ពីទទួលបានព័ត៌មាននេះ និងអនុវត្តនូវបទ បញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្ត បាត់ ដំ បង កម្លាំងនគរបាលជំនាញក្នុងផែនការងារព្រហ្មទ័ណ្ឌ ដែលមានលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែន ដឹកនាំធ្វើការស្រាវ ជ្រាវស៊ើបអង្កេតលើករណីនេះជាបន្ទាន់ ដោយ មានអង្គភាពជំនាញពាក់ព័ន្ធចូលរួមក្នុងការធ្វើកោ សល្យវិច័យលើសាកសពដោយយកចិត្តទុកដាក់ បំផុត ។

ឆ្លងតាមរយៈនៃការស្រាវជ្រាវនៅទីកន្លែងកើត ហេតុ និងការធ្វើកោសល្យវិច័យលើសាកសព សមត្ថកិច្ចជំនាញបានវាយតម្លៃ និងសន្និដ្ឋានថា (មិនមានករណីរំលោភសេពសន្ថវៈ) លើរាង កាយជនរងគ្រោះឈ្មោះ អ៊ូច ចាន់ថា ភេទស្រី នោះទេ ប៉ុន្តែជនរងគ្រោះត្រូវបានជនសង័្សយប្រើប្រាស់ខ្សែរឹតករ និងមួលបំបាក់ករ រហូតដល់ស្លាប់បាត់បង់ជីវិត រីឯទ្រព្យសម្បត្តិនិងស ម្ភារៈ ជាប់ខ្លួនពុំមានការបាត់បង់អ្វីឡើយ ដែលករណី មួយនេះ អាចផ្តើមចេញពីរឿងគំនុំឬទំនាស់ច្រើន ជាង ។

ផ្អែកតាមភស្តុតាងដែលប្រមែប្រមូលបានទាំង នៅទីកន្លែងកើតហេតុ និងក្រៅទីកន្លែងកើត ហេតុរួមទាំងសាក្សី ជុំវិញករណីនេះ សមត្ថកិច្ចនគរបាលឈានទៅធ្វើការឃាត់ខ្លួនឈ្មោះ ព្រំ សួសសំណាង អាយុ៣១ឆ្នាំ ត្រូវជាប្តីរបស់ជន រងគ្រោះដើម្បីធ្វើការសាកសួរស្រាវជ្រាវជុំវិញករណី(ឃាតកម្មនេះ)និងត្រូវបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃស្អែកទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
254 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2766 នាក់
ខែនេះ :
12083 នាក់
3 ខែនេះ :
39580 នាក់
សរុប :
1649805 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ