ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(ក្រុង​ព្រះសីហនុ)បំបែកសំនុំរឿងបានហើយ ផ្តើមចេញពីការប្លន់យកលុយ៧ម៉ឺនដុល្លារ ជនជាតិចិនដូចគ្នា...
Fri,04 October 2019 (Time 01:43 PM)
ដោយ ៖ TNC (ចំនួនអ្នកអាន: 326នាក់)

ទីបំផុតឃាតករជនជាតិចិនសម្លាប់កាត់ជាបីកំណាត់ប្លន់យកទ្រព្យសម្បត្តិចំនួន នៅ​ក្រុង​ព្រះសីហនុ​ កាលពីពេលកន្លងទៅ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ​នៅថ្ងៃទី០៤ ខែតុលានេះ ដោយពេលនេះសមត្ថកិច្ចកំពុងសាកសួរចម្លើយ។ ករណីកាប់សំលាប់ ដោយយកសពទៅមួយកំណាត់ៗទៅប្លុងចោលបែបនេះ ផ្តើមចេញពីការប្លន់យកទ្រព្យសម្បត្តិចំនួន៧ ម៉ឺនដុល្លារកាលពីថ្ងៃទី ០១ ខែតុលាឆ្នាំ ២០១៩កន្លងទៅ ពេលនេះត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនបានហើយ។

ជនសង្ស័យជាឃាតករសម្លាប់ជនជាតិចិនដូចគ្នាជាបីកំណាត់បោះចោលនៅ ៣ ទីតាំងផ្សេងគ្នាត្រូវបានឃាត់ខ្លួនហើយកាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី០២ ខែតុលាឆ្នាំ ថ្នាំ ២០១៩ នៅចំណុចហាងប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ប្រភពដដែលបានបញ្ជាក់ទៀតថានៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង ៣០នាទី មានប្រជាពលរដ្ឋបានមកប្តឹងរាយការណ៍ថា គាត់បានប្រទះឃើញមានសាកសពមិនស្គាល់អត្តសញ្ញាណ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញស្នងការដ្ឋានបានចុះទៅដល់កន្លែងដែលប្រទះឃើញសាកសពនោះ បន្ទាប់ពីបើកភួយដែលគ្រប់បិទបាំងសាកសពនោះរួចមក ក៏បានឃើញសាកសពគឺជាជនជាតិចិន ភេទប្រុស ត្រូវបានឃាតករ សម្លាប់ដោយកាត់ផ្តាច់បំពង់ក និងចាក់លើដងខ្លួនជាច្រើនកាំប៉ិត រួចកាត់ផ្តាច់សាងសពជាបំណែកៗ បន្ទាប់មកទើបយកបំណែកសាកសពខាងលើ (ពាក់កណ្តាល់ខ្លួនដល់ក្បាល) យកមកប្លង់ចោលតែម្តង ។
បន្ទាប់ពីធ្វើការពិនិត្យសាកសព និងប្រមូលភស្តុតាងកន្លែងកើតហេតុរួចមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបន្តធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ យ៉ាងស្រស្រាក់ស្រស្រាំ ប្រើប្រាស់ជំនាញរបស់នគរបាលចូលជ្រៅ រហូតធ្វើឃាត់ខ្លួនបានជនសង្ស័យ នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ ម៉ោង ១៧ និង ០០នាទី ។ ជនរងគ្រោះឈ្មោះ WU CHENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ ED7591553 ។ សាកសពរបស់ជនរងគ្រោះត្រូវបានកាត់ជា ០៣កំណាត់ ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើង ។ ជនសង្ស័យឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ករណីនេះជនសង្ស័យបានសារភាពថាៈ កើតឡើងដោយសារ ជនរងគ្រោះបានទំនាក់ទំនងជនសង្ស័យដើម្បីប្តូរប្រាក់ចិន ជាប្រាក់ដុល្លារអាមេរិច ចំនួន ៧០,០០០$ (ប្រាំពីម៉ឺនដុល្លារអាមេរិច) លុះនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី ជនរងគ្រោះបានទៅហាងប្តូប្រាក់របស់ជនសង្ស័យ ដែលមានស្លាកយីហោរ ប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីជនរងគ្រោះបានវេប្រាក់ទៅអោយជនសង្ស័យរួចរាល់ហើយ ក៏ត្រូវជនសង្ស័យប្រើកាំប៉ិត កាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង ។ បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានកាត់សាកសពរបស់ជនរងគ្រោះជា ០៣កំណាត់ រួចយកសាកសពវេចខ្ចប់ជាមួយភួយ និងអាវដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង ០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានទៅជួលរថយន្ត ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AH-1611 ដើម្បីដឹកសាកសពរបស់ជនរងគ្រោះយកទៅប្លុងចោលនៅកន្លែងផ្សេងៗពីគ្នា ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅភ្នំ៩៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើង យកទៅប្លុងចោលនៅក្នុងព្រៃ ភូមិមើលស្វា អូរតែល៧ជាន់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
130 នាក់
ម្សិលមិញ :
392 នាក់
សប្តាហ៍នេះ :
2741 នាក់
ខែនេះ :
11830 នាក់
3 ខែនេះ :
39486 នាក់
សរុប :
1650073 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ