លោក ពិន ប្រាកដ អភិបាលរងខេត្តតំណាង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ បានចុះបិទអត្តសញ្ញាណរថយន្ដអ្នករត់តាក់ស៊ី និងរថយន្ដស្នួលគ្រប់ប្រភេទ ក្នុងខេត្តសៀមរាបដើម្បីសម្រាប់ការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិនៅពេលធ្វេីដំណេីរ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ជាមួយនឹងកាចុះបិទអត្តសញ្ញាណនេះ លោក អភិបាលរងខេត្តបានណែនាំ ដល់បងប្អូនដែលជាអ្នកប្រកបរបបនេះថា ការកំណត់របៀបនេះ គឺមានភាពងាយស្រួល ដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការគ្រប់គ្រង ជាពិសេសងាយស្រួល ដល់ភ្ញៀវទេសចរជាតិអន្តរជាតិបានស្គាល់អត្តសញ្ញាណផងដែរ ។ ទន្ទឹមនឹងនេះ លោក ក៏បានបញ្ជាក់បន្ថែមដល់បងប្អូនថា នៅពេលបើកបរដឹកភ្ញៀវទេសចរ យើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ចេះមានការអធ្យាស្រ័យ និងមានការយោគយល់ខ្ពស់ឱ្យគ្នាទៅវិញទៅមកក្នុងពេលបើកបរ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ