ភ្នំពេញ៖ មេៗមន្ត្រីនៅអង្គភាព ទូរគមនាគមន៍កម្ពុជា នេះ (T.C) ជាច្រើន អាណត្តិមកហើយ តែងតែកើតមានរឿងអា ស្រូវអំពើពុករលួយរហូត ផ្ទុះការតវ៉ាពីសំណាក់ មន្ត្រី និយោជិត ដែលបម្រើការងារ នៅទីនោះជាបន្តបន្ទាប់ និងមាន ការផ្លាស់ ប្តូរ តំណែងអគ្ គនាយក..០៥ រូប. .មកហើយ។ដូចជា៖ ១.លោក ញឹក កុសល្យ វិជ្ជា .២.លោក ឡៅ សារឿន .៣.លោកគឹម វិត្រា.៤. ឡាយ ម៉ារីវូ .៥.លោក សន វី.អគ្គនាយក ទូរគមនាគមន៍កម្ពុជា (T.C).ឡើងថ្មី.កាលពីព្រឹកថ្ងៃទី៧ ខែមីនាឆ្នាំ២០១៧ កន្លងទៅនេះមានការ ប្រកាសតែងតាំងជា ផ្លូវការ តំណែង អគ្គនាយក ទូរគមនាគមន៍កម្ពុជា (T.C) សម្រាប់អាណត្តិទី៥ ក្រោមវត្តមាន .ឯកឧត្តម ត្រាំ អ៉ីវ តឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។..យោងព្រះរាជក្រឹត្យលេខ នស/ រកន/ ០២១៧/ ១៨២ ចុះថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០១៧ ត្រូវបានតែងតាំង លោក សន វី ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជាមានឋានៈស្មើរដ្ឋលេខាធិការ។នៅតែយកដៃ ជើងអ្នកចាស់យកមកប្រើការ នៅទូរគមនាគមន៍កម្ពុជា (T.C). ដែលមានរឿង អាស្រូវ .កើតមានដ៏ដដែលៗ តែ សូមលាក់ឈ្មោះ ទុកសិន ។ដូច្នេះជួយតាមដានមើលថា .ក្រោយពេល លោក សន វី ឡើងគ្រប់គ្រង តំណែងជាអគ្គនាយកទូរគមនាគមន៍កម្ពុជា (T.C) នឹងនៅបន្ត វប្បធម៌ពុករលួយ បក្សពួកនិយម គ្រួសារនិយម លើសជាងសម័យ អគ្គនាយកមុនៗទៀតដដែលៗ ខណៈអំពើពុករលួយ ត្រូវបានគេចាត់ទុកថាជាឧបសគ្គដល់ការអភិវឌ្ឍន៍សង្គមជាតិផងដែរ ។ប្រភពពីមន្ត្រីដែលស្និទ្ធនឹងលោក សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា(TC) ត្រូវបានមន្ត្រីក្រោមឱវាទ លាតត្រដាង ជាសាធារណៈ ដើម្បីឲ្យលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានដឹងឮនិងចាត់វិធានការទប់ស្កាត់ ផងដែរ។ ទន្ទឹមនឹងនេះមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សន វី ឲ្យបានស៊ីជម្រៅនិងចាត់វិធានការតាមនីតិវិធី។ប្រភពអោយដឹងទៀតថាលោក សន វី អគ្គនាយកអង្គភាពទូរគមនាគមន៍កម្ពុជា កាលជំនាន់ លោក ប្រាក់ សុខុន នៅធ្វើជារដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា គឺលោក សន វី មានតំណែង ជាអគ្គនា យកស្ដីទីអង្គភាពទូរគមនាគមន៍កម្ពុជា ហើយគ្មានអំណាចប្រព្រឹត្តអំពើពុករលួយដូចសព្វថ្ងៃនេះឡើយ ។ ប៉ុន្តែនៅពេលដែល លោក ត្រាំ អ៊ីវតឹកចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយ លោក សន វី ទទួលបានតំណែង ជាអគ្គនាយកអង្គភាពទូរគមនាគមន៍កម្ពុជា គឺលោក សន វី មានអំណាច យ៉ាងធំ ធេងក្នុងការឃុបឃិតជាមួយលោក អ៊ុង ពិសិទ្ធ ដើម្បីកេងប្រវញ្ចថវិកាជាតិយ៉ាង ពេញបន្ទុក។ប្រភពបានឲ្យដឹងទៀតថា លោក សន វី បានផ្ដល់អំណាចពេញដែនក្នុងដៃឲ្យលោក អ៊ុង ពិសិទ្ធ ក្នុងការ លើក ផែន ការ ហិរញ្ញវត្ថុ ហើយរាល់ការចំណាយ សម្រាប់ អង្គភាពសុទ្ធ តែមានការ បំប៉ោង ដើម្បីកេង ប្រវ័ញ្ច ថវិការដ្ឋ យក ចែកគ្នា ធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ដោយមានការបើកដៃពីសំណាក់លោក សន វី ទើបលោក អ៊ុង ពិសិទ្ធ អាចធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយថវិកាជាតិត្រូវបានកេងប្រវញ្ចកាន់តែច្រើន ព្រោះគ្មាន ការត្រួត ពិនិត្យឲ្យ បាន ត្រឹមត្រូវពី សំណាក់ថ្នាក់ដឹកនាំក្រសួងនោះទេ?។បញ្ហានេះជារឿងដែលលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនគួរមើល រំលងត ទៅទៀត ទេ ព្រោះសព្វថ្ងៃលោក សន វី និងលោក អ៊ុង ពិសិទ្ធ កំពុងបន្តតួលេខនៃ ការចំណាយ សម្រាប់ អង្គ ភាពទូរគមនាគមន៍កម្ពុជា តាមអំពើចិត្ត។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរបើកការស៊ើបអង្កេតឲ្យបានទាន់ពេលផងដែរ ក្នុងខណៈដែលមន្ត្រី២រូបខាងលើនេះ កំពុងឃុបឃិត គ្នាប្រព្រឹត្ត អំពើពុករលួយដោយសេរី។ប្រភពពីមន្ត្រីបុគ្គលិកអង្គភាពទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ចាប់តាំងពីលោក សន វី ឡើងកាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាគ្គនាយកទូគមនាគមន៍កម្ពុជា គឺប្រាក់ចំណូលសម្រាប់ អង្គភាពមាន ការបាត់បង់ យ៉ាងច្រើនសន្ធឹកសន្ធាប់។ប្រភពពីមន្ត្រីបុគ្គលិកនៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ក្រោយពេលលោក សន វី ទទួលបាន តំណែង ជាអគ្គនាយកអង្គភាពទូរគមនាគមន៍កម្ពុជា ក៏បានលើកបន្តុបលោក អ៊ុង ពិសិទ្ធ អនុប្រធាន នាយក ដ្ឋានផែនការហិរញ្ញវត្ថុ គ្រប់គ្រងតួនា ទីយ៉ាងសំខាន់ក្នុងការកឹបកេងថវិកាចំណូល សម្រាប់អង្គភាពទាំងមូល។ករណីខាងលើ នេះសារព័ត៏មានយើងបានទាក់ទងតាមទូរស័ព្ទសុំការបំភ្លឺពីលោក សន វី អគ្គនាយកអង្គភាពទូរគមនាគមន៍កម្ពុជាបាននោះទេ ?៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ