(ព័រទុយហ្កាល់)៖ ប្រជាជនរស់នៅលើកោះ តឺសេអ៊ីរ៉ា (Terceira) នៃប្រទេសព័រទុយហ្កាល់កាន់តែច្រើនឡើង កំពុងទទួលរងការឈឺ ចាប់ ដោយសារតែជំងឺកាចសាហាវជាច្រើន ក្នុងនោះរួមមានទាំងជំងឺមហារីក។ នេះបើតាមសេចក្ដីរាយការណ៍របស់ សារព័ត៌មានរុស្ស៊ី RUPTLY ដកស្រង់ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។មូលដ្ឋានទ័ពអាកាស ឡាជែស (Lajes) នៅលើកោះ Terceira ត្រូវបានប្រើប្រាស់ ដោយកងកម្លាំងទ័ពអាកាសអាមេរិកទី ៦៥ ហើយ ចាប់តាំងពីសង្រ្គាមលោកលើកទី ២ មក វាត្រូវគេចាត់ទុកថា គឺជាមូលដ្ឋានយុទ្ធសាស្ត្រដ៏សំខាន់រវាងសហរដ្ឋអាមេរិក និងអឺរ៉ុប នៅតំបន់មហាសមុទ្រអាត្លង់ទិច។ មូលដ្ឋានទ័ពមួយនេះ ក៏ត្រូវគេប្រើប្រាស់ផងដែរជាស្ថានីយផ្គត់ផ្គង់ប្រេង ដល់យន្ដហោះចម្បាំង ព្រមទាំងរថក្រោះ និងបរិក្ខាយោធាជាច្រើនទៀត។ប៉ុន្តែទន្ទឹមគ្នា អ្នកវិទ្យាសាស្ត្រនៅក្នុងតំបន់ បាននិយាយថា មូលដ្ឋានទ័ពអាកាសមួយនេះ ក៏បានបង្កផងដែរនូវជំងឺឆ្លង តាមរយៈការធ្វើឱ្យប្រភពទឹកកខ្វក់ ខណៈមានការចោទប្រកាន់ជាច្រើនថា សកម្មភាពនុយក្លេអ៊ែរនៅលើមូលដ្ឋានទ័ពមួយនេះ ជាដើមហេតុបណ្ដាលឱ្យប្រជាជនរស់នៅ ក្នុងតំបន់មានជំងឺមហារីក រហូតដល់បាត់បង់ជីវិត។ជាមួយនោះដែរ បើតាមអ្នកវិទ្យាសាស្ត្រ លោក Norberto Messias មូលដា្ឋនទ័ពអាកាស Lajes នៅលើកោះ Terceira ត្រូវចូលរួមចំណែក ៣៣ភាគរយ ក្នុងករណីផ្ទុះឡើងនូវជំងឺមហារីក ជាពិសេសគឺជំងឺមហារីកភ្នែក។ យ៉ាងណាក៏ដោយ ខាងអាជ្ញាធរព័រទុយហ្កាល់ និងសហរដ្ឋអាមេរិក មិនបានធ្វើការអត្ថាប្បាយអ្វីឡើយ ចំពោះសេចក្ដីរាយការណ៍របស់សារព័ត៌មានរុស្ស៊ី RUPTLY៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ