(ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំ ដោយចាប់ខ្លួនជនល្មើស៤នាក់ ក្នុងនោះជនបរទេស៣នាក់ និងជនជាតិខ្មែរម្នាក់ ជាមួយនឹងថ្នាំញៀនជិត ២គីឡូក្រាម។យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលអង្គភាពយើងទទួលបាននៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ជនល្មើសទាំង៤នាក់នោះ មានជនបរទេស៣នាក់ ដែលមានជនជាតិនីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង ហ្វីលីពីន និងខ្មែរម្នាក់ ព្រមទាំងចាប់យកវត្ថុតាងសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) 1988.95g និងទូរស័ព្ទដៃ៤គ្រឿង។សូមជម្រាបជូនថា កាលពីថ្ងៃទី២០ ដល់២២ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងជំនាញ នៃមន្ទីរប្រឆាំង គ្រឿងញៀន(ក៨) បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយ៤គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់ គោលដៅទី១៖ នៅចំណុចខាងកើតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន គោលដៅទី២៖ នៅចំណុចផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន គោលដៅទី៣៖ នៅចំណុចក្នុងបន្ទប់ជួលលេខ៤ ផ្លូវបេតុង ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ គោលដៅទី៤៖ នៅចំណុចហាង Big I.Z.Y ផ្លូវ៥០២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ