តាមសម្តីរបស់ក្រុមមន្ត្រីរុស្ស៊ីដែលបានឲ្យដឹងកាលពីថ្ងៃអាទិត្យឲ្យដឹងថាមនុស្សទាំង៧១នាក់លើយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីបានស្លាប់នៅពេលដែលយន្តហោះនេះបានធ្លាក់ ក្បែរទីក្រុងម៉ូស្គូ។ ការិយាល័យស៊ើបអង្កេតការដឹកជញ្ជូនរបស់រុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកដំណើរចំនួន៦៥នាក់និងក្រុមការងារ៦នាក់នៅលើយន្តហោះនោះបានស្លាប់ទាំងអស់»។យន្តហោះដែលមានអាយុកាល៧ឆ្នាំនេះ បានបាត់ដំណឹងពីរ៉ាដាប៉ុន្មាននាទី បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Domodedovo ដែលធំបំផុតទីពីរនៅក្នុងរដ្ឋធានី ហើយបានធ្លាក់ក្នុងល្បឿនរហូតដល់ទៅ៦៧០០ម៉ែត្រក្នុងមួយនាទីនៅពេលធ្លាក់។ នេះបើយោងតាមគេហទំព័រ FlightRadar24 ដែលជាគេហទំព័រតាមដានជើងហោះហើរ។យន្តហោះសម្រាប់ហោះហើរក្នុងតំបន់ប្រភេទ An-148 ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Saratov បានហោះហើរចេញពីអាកាសយានដ្ឋាន Domodedovo ទៅកាន់ទីក្រុង Orsk នៅពេលដែលយន្តហោះនោះបានធ្លាក់នៅក្បែរ តំបន់ Argunovo ដែលមានចម្ងាយប្រមាណ៨០គីឡូម៉ែត្រប៉ែកអាគ្នេយ៍ពីទីក្រុងម៉ូស្គូ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនោះ។ នេះបើយោងតាមអ្នកនាំពាក្យរបស់លោក គឺលោក Dmitry Peskov។ កន្លែងកើតហេតុមានព្រិលទឹកកកគ្រប់ដណ្តប់យ៉ាងក្រាស់ ដែលធ្វើឲ្យពន្យារពេលដល់ការចូលទៅកាន់តំបន់នោះ ខណៈដែលក្រុមការងារជួយសង្គ្រោះត្រូវចតរថយន្តរបស់ខ្លួនហើយធ្វើដំណើរដោយថ្មើរជើងទៅកាន់ទីនោះ។មូលហេតុនៃហេតុការណ៍នេះនៅមិនដឹងនៅឡើយទេ បើទោះបីជាក្រសួងដឹកជញ្ជូនរបស់រុស្ស៊ីនិយាយថា ខ្លួនកំពុងតែស៊ើបអង្កេតទៅលើករណីអាកាសធាតុមិនល្អនិងការធ្វេសប្រហែសរបស់អ្នកបើកបរយន្តហោះក៏ដោយ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ