ថ្ងៃអង្គារ៍ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
លោក សាល​ មេការក្រុមហ៊ុន ទ្រី ភាព នូវតែបន្តរកសី ទិញឈើប្រណិត
Thu,15 February 2018 (Time 04:35 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 2107នាក់)

ខេត្តរតនគិរី ៖នណាក៍គេស្គាល់ ដែលថា ក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុនមួយដ៍ធំល្បី ខាងប្រមូ លទិញឈើប្រណិតនៅស្រុកខ្មែរ ធ្វើជំនួញដោយលក់ បន្តទៅប្រទេសក្រៅ ប្រទេស ក្រោយ ពីមានសភាពស្ងប់ស្ងាត់ មួយរយៈ បច្ចុប្បន្នត្រូវបានប្រភព ពីមន្ត្រីរាជការដ៏អាថ៌កំបាំង មួយបាន ទម្លាយប្រាប់ថា សមត្ថកិច្ច តូចតាច ក្នុងខេត្តរតនគិរី មិនហ៊ានធ្វើអ្វី គ្រប់ក្រុមហ៊ុននេះទេ តែក៏ មិនខ្វះការតាមដាន និងរាយការណ៏ មកព័ត៌មាន ខាងលើថា លោក សាល ដែលជាមេការ នឹង ជាមនុស្សសិ្នតស្នាល និងលោកឧកញ៉ាទ្រីភាព នៅតែបន្តតទិញ ឈើប្រណិតដ៏ដែល តែហាក់ បីដួចមានការ សម្ងាត់បន្តិចហើយ។

ចំណែក លោកឧកញ៉ា ទ្រី ភាព ក៏ធ្លាប់បានថ្លែងប្រាប់មហាជនថា ក្រុមហ៊ុនឈប់រកសីឈើ ទៀតហើយតែមក ដល់ពេលនេះនូវ តែមានសារព័ត៌មាន ជាច្រើនក្នុងប្រទេសកម្ពុជា បានធ្វើការចុះផ្សាយអំពីលោក សាល ជាមេការក្រុមហ៊ុន ទ្រី ភាព នូវតែមានការលាក់ លាមបន្តការរក សីដឹកជញ្ជូនឈើប្រណិត ដោយសម្ងាត់ដោយ រងចាំការបើកភ្លើង ខៀវពីថ្នាក់លើទើប អាចសម្រេចដឹកជញ្ជូនឈើប្រណិត ចេញបានទៅតាម ពេលវេលាសមស្របផងដែរ។

ប្រមូលទិញឈើ ដឹកទៅស្តុកទុកក្នុងឃ្លាំង មួយកន្លែងក្បែរច្រក ទ្វារអន្តរជាតិ អូរយ៉ាដាវដោយ គ្មានមន្ត្រីជំនាញឬ សមត្ថ កិច្ចពាក់ ព័ន្ធណាហ៊ាន ប៉ះពាល់ឡើយ។ ប្រភពបានបន្តថាបើតាម ការ អួងអាង ពីសំណាក់មេឈ្មួញឈើ ដែលជាកូនដៃ ក្នុងការដើរ ប្រមូលទិញឈើឲ្យលោក សាលតាមបណ្ដាល ស្រុកនានា ក្នុងខេត្តរតនគិរី បានឲ្យដឹងថាមន្ត្រី រដ្ឋបាលព្រៃឈើនគរបា លប្រឆាំងបទ ល្មើសសេដ្ឋកិច្ច និងសមត្ថកិច្ច ផ្សេងទៀតសុទ្ធតែ មាន ទំនាក់ទំនងល្អជាមួយ លោកសាលច្រើន ឆ្នាំ មកហើយ ដោយទទួលបាន ផលប្រយោជន៍ ជាប្រចាំ។

ហេតុនេះហើយទើប លោកសាល អាចរៀបចំជាក្រុម ឲ្យដើរប្រមូលទិញ ឈើពីបណ្តាល ស្រុកនានាក្នុងខេត្តតរតនគិរីហើយដឹកជញ្ជូន យកទៅរក្សាទុកក្បែរ ច្រកអូរយ៉ាដាវ យ៉ាងរលូនគ្មានឧបសគ្កអ្វីទាំងអស់។

សមត្ថកិច្ចនគរបាល ក្នុងខេត្តរតនគិរី មួយចំនួន បានបន្តឲ្យដឹងទៀត ថាលោកសាលគឺ ជាមេការទទួលបន្ទុក ខាងរកស៊ីឈើ របស់ឧកញ៉ាទ្រីភាព នៅក្នុងខេត្ តរតនគិរី ច្រើន ឆ្នាំមកហើយ គ្មាននរណាហ៊ានប៉ះពាល់ទេ។

លោកសាលគឺ ជាមេការធំជាងគេ ក្នុងខេត្តរតនគិរី ហើយមានទំនុក ចិត្តខ្លាំងពី ឧកញ៉ា ទ្រី ភាព ផងដែរ ជាងនេះទៅទៀត ជំនួញឈើរបស់ក្រុមហ៊ុន ទ្រីភាព ក្នុងខេត្តរតនគិរីនាពេលកន្លង មកស្ថិតក្នុងកណ្តាប់ដៃ លោក សាល ទាំងស្រុង។

ពាក់ព័ន្ធក្នុងការ បន្តប្រមូលទិញឈើ ខាងលើក៍មានមាន ការលើកឡើងពីមតិ មហាជនផង ដែលថា កន្លងមកឧកញ៉ាទ្រី ភាពធ្លាប់បានអះអាង ពីរឿងឈប់ កាប់ឈើនឹងឈប់ ធ្វើជំនួញ ឈើ ទៀតហើយ ក៏ប៉ុន្តែ ជាក់ស្តែងគេនៅតែឃើញ មេការ ឧកញ៉ា ទ្រី ភាពមួយចំនួន នៅតែ ប្រមូលទិញឈើនិងដឹកជញ្ជូនឈើ ដោយពួក គេអួតអាងថា ពួកគេប្រមូល ទិញដាក់ឃ្លាំង ទ្រីភាពហើយដឹកចេញ ទៅស្រុកយួន ដោយគ្មានញ ញើតអ្វីទាំងអស់។

មតិមហាជន បានលើកឡើងថា ដោយសារតែលោក សាលបន្ត ប្រមូលទិញឈើ ក្នុងខេត្តតរត នគិរី បែបនេះហើយ ទើបបទល្មើសកាប់ឈើ ក្នុងព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ព្រៃ ដែនជម្រកសត្វ និងឧទ្យានជាតិវីរៈជ័យ នៅតែបន្តកើត មានយ៉ាងមហន្តរាយ។

លោកកែបកត់ នាយខណ្ឌរដ្ឋបាល ព្រៃឈើ ខេត្តរតនគិរីនិង ប្រធានមន្ទីរបរិស្ថាន ខេត្តគេដាក់ ការថា៖សង្ស័យ ថាបានទទួលប្រយោជន៍ ពីលោកសាល មេការក្រុម ហ៊ុនទ្រីភាពយ៉ាង ក្រាស់ ក្រែ លហើយ បានជាបណ្តោយ ឲ្យបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ កើតឡើង យ៉ាងអនាធិបតេយ្យ។

ពាក់ព័ន្ធការលើកឡើង ពីសមត្ថកិច្ច នឹងមហាជន ខាងលើអង្គ ភាពANR មិនអាចស្វែង ការបកស្រាយបំភ្លឺ ពីលោកសាល បានទេថ្ងៃនេះ ដោយគ្មានលេខ ទំនាក់ទំនង អង្គភាព យើងរង់ចាំ ការបកស្រាយ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើងផ្សាយ តែព័ត៌មានពិតជាក់លាក់ ច្បាស់លាស់ មិនលំអៀងគឺយោងទៅ តាមប្រភព ច្បាស់ការណ៍ ជាក់លាក់នឹង ឯកសារមួយ ចំនួនប្រសិន សាមីខ្លួនឬស្ថាប័ន ពាក់ព័ន្ធគិតថាមិនត្រឹមត្រូវ អង្គភាព យើងទទួលនូវការរិះគន់ ពីសំណាក់អស់ លោក រាល់ម៉ោងធ្វើការ អាចទំនាក់ទំនង មកកាន់ការិយាល័យ តាមរយៈទូរស័ព្ទ លេខដោយ អ្នកប្រមាញ់ ។ បើតាមប្រភពព័ត៌មាន ក្នុងស្រុកមួយបាន ប្រាប់មកយើងថា នៅពេលថ្មីៗនេះ ក៏មានទូរស័ព្ ទមកពីក្រុមហ៊ុន មកដែរ។ យើងកំពុង តែទំនាក់ទំនង ជាមួយលោកសាលមេការ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
407 នាក់
ម្សិលមិញ :
308 នាក់
សប្តាហ៍នេះ :
3053 នាក់
ខែនេះ :
14916 នាក់
3 ខែនេះ :
42788 នាក់
សរុប :
1746684 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ