ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(កណ្ដាល)៖ តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនមន្រ្តីនគរបាលម្នាក់ និងបក្ខពួកដាក់ពន្ធនាគារ ក្រោយផឹកស៊ីស្រវឹងបាញ់បោះសេរី នៅស្រុកល្វាឯម
Wed,05 January 2022 (Time 05:55 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 218នាក់)

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោកស្រី ពេជ្រ ម៉ារ៉ែន និងលោក លី ភារ៉ា ព្រះរាជអាជ្ញារងទទួលបន្ទុក បានសម្រេចឃុំ និងចោទប្រកាន់មន្រ្តីនគរបាលម្នាក់ ព្រមទាំងបក្ខពួកម្នាក់ទៀត ក្រោយបាញ់បោះសេរី និងបើកបរក្នុងស្ថានភាពស្រវឹងនៅឯស្រុកល្វាឯម ខេត្តកណ្ដាល។ នេះបើតាមការឱ្យដឹងពីលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន TNC News ប្រចាំខេត្តកណ្តាល នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ។

លោកបានបញ្ជាក់ទៀតថា ជនទាំង២នាក់ ត្រូវចោទប្រកាន់ពីបទ «កាន់កាប់អាវុធដោយគ្មានលិខិតអនុញ្ញាត្ត និងបើកបរក្នុងស្ថានភាពស្រវឹង» ប្រព្រឹត្តិនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល។

ដំណើររឿបាញ់បោះនេះត្រួវបានសមត្ថកិច្ចបញ្ជាក់ថា ករណីបាញ់បោះនេះបានកើតឡើង កាលពីវេលាម៉ោង ២២៖៥០នាទីយប់ ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១ នៅចំណុចមុខស្ថានីយប្រេងមួយកន្លែង ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនត្រូវចោទទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ផាន់ ហ៊ុយហាក់ អាយុ២៦ឆ្នាំ មុខរបរនគរបាល មានទីលំនៅផ្ទះលេខ៨២ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
*ទី២៖ ឈ្មោះ ម៉ៅ ជីវិន អាយុ៣២ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ២៩ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់ បានធ្វើដំណើរពីភ្នំពេញ តាមរថយន្តមួយគ្រឿងម៉ាក Lexus RX400h ពាក់ស្លាកលេខ ភ្នំពេញ 2AB-5368 ក្នុងនោះមានក្មេងរួមដំណើរចំនួនពីរនាក់ ដោយមកលេងកម្មវិធីឆ្លងឆ្នាំនៅចំណុចដីឡូតិ៍ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល។ បន្ទាប់មកក៏ត្រឡប់មកផ្ទះវិញ ខណៈឈ្មោះ ផាន់ ហ៊ុយហាក់ ជាអ្នកបើកបរពេលមកដល់ចំណុចកើតហេតុ ពួកគេបានបាញ់មេឃចំនួន០២គ្រាប់។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានដាក់កម្លាំងគ្រប់បណ្ដាប៉ុស្តិ៍តាមដងផ្លូវ ដើម្បីឃាត់រថយន្ត១គ្រឿងរបស់ជនសង្ស័យ។

ពេលរថយន្តជនសង្ស័យ មកដល់ចំណុចជិតស្ពានព្រែកដូនកឹម បានឃើញរថយន្តស៊ីរ៉ែនរបស់សមត្ថកិច្ចក៏បត់រថយន្តត្រឡប់ក្រោយវិញបើកគេចសមត្ថកិច្ច ខណៈនោះសមត្ថកិច្ចបើករថយន្ដដេញតាមរហូតមកដល់ចំណុចផ្លូវបេតុង ក្នុងភូមិពាមតាឯកដល់ ផ្លូវទាល់ទើបរថយន្តជនសង្ស័យមិនអាចបន្តទៅមុខរួចក៏ឈប់នៅទីនោះ។

សមត្ថកិច្ចបានត្រួតពិនិត្យក្នុងរថយន្តពុំឃើញអាវុធឡើយ ហើយបាននាំជនសង្ស័យមកសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៅ ជីវិន បានសារភាពថា គេពិតជាបានបាញ់អាវុធខ្លីចំនួន០២គ្រាប់ឡើងទៅលើចេញ ពីក្នុងឡានកំពុងបើកនៅចំណុចមុខស្ថានីយប្រេងប្រាកដមែន ដោយអាវុធខ្លីនេះជាអាវុធរបស់ខ្លួនគេផ្ទាល់ដៃ បានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ ហើយរថយន្តរបស់គេបានបើកសំដៅទៅកំពុងចម្លងអរិយក្សត្រ។ ក្នុងពេលនៅដែលបានពិនិត្យជាតិអាល់កុលទៅលើជនសង្ស័យឈ្មោះ ផាន់ ហ៊ុយហាក់ ដែលជាអ្នកបើករថយន្ត មានជាតិអាល់កុលចំនួន 0.092Mg/L៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
233 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2946 នាក់
ខែនេះ :
12225 នាក់
3 ខែនេះ :
39734 នាក់
សរុប :
1649545 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ