ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
រដ្ឋាភិបាលកំពុងចំណាត់រឿងព្រៃលិចទឹកបឹងទន្លេសាប តែច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កំពុងដំណើរការចេញឈើលើគោកដូចបុណ្យកឋិន...
Wed,05 January 2022 (Time 05:42 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 219នាក់)

ខេត្តរតនគិរី. ថ្ងៃទី ០៤ខែមករាឆ្នាំ ២០២២ប្រភពព័ត៌មានបានអោយដឹងថាលោកវិរៈសេនីយឯក កែវតាយ បានឃុបឃិតជាមួយឈ្មួញឈើប្រណិត ចាស់វស្សា ឈ្មោះមករា និងបក្សពួក ដែលជាដៃគូរកសុីល្មើសច្បាប់ អោយចេញឈើទៅប្រទេសវៀតណាមដោយខុសច្បាប់ តាមច្រកទ្វាអន្តរជាតិ តាមរថយន្តសាំយ៉ុង ក្នុងមួយថ្ងៃៗមិនក្រោម ៥ ឡាននោះទេ។

ជាក់ស្តែងកាលពីថ្ងៃទី ២៩-១២-២០២១ វរសេនីយ៍ឯក កែវ តាយ នាយរងប៉ុស្តី៍ស្តីទី និងជាប្រធានគោលដៅត្រួតពិនិត្យបារាស់បានផ្តើមអនុញាតិអោយឡានដឹកឈើល្មើសច្បាប់ប្រភទសាំយុ៉ង ដឹកឈើទៅប្រទេសវៀតណាចំនួន០៧គ្រឿង
ថ្ងៃទី៣០-១២-២០២១ ចំនួន៥គ្រឿង និងថ្ងៃទី៣១-១២-២០២១ ចំនួន ០៦គ្រឿង ហើយកំពុងបន្តចេញជាហូរហែរ ។

អ្នកសារព័ត៌មានប្រចាំខេត្តរតនគិរី គ្មានអ្នកណាម្នាក់ហ៑ានចេញផ្សាយឡើយ ដោយសារ ខ្លាចការគំរាមកំហែងពីអជ្ញាធរ សមត្ថកិច្ច ព្រោះមានអ្នកខ្លះ ជាប់គុកមិនទាន់បានចេញ និងអ្នកខ្លះទៀត ត្រូវគេបិទមាត់ស្ងាត់សូន្យដូចគេចុក។

ដូច្នេះយោងប្រភពប្រជាពលរដ្ឋដែលស្រឡាញ់ព្រៃឈើខ្មែរនៅខេត្តរតនគិរី មានមនសិការ សំណូមពរអោយលោក វិរសេនីយ៍ឯក ឃឹម ចិត្រា ប្រធានច្រក ព្រំដែន អន្តរជាតិអូរយ៉ាដាវ មេត្តា ជួយពិនិត្យលើមន្ត្រីក្រោមឱវាទ និងសូមអោយមន្រ្តីសមត្ថកិច្ចដែលពាក់ព័ន្ធ ដូចជាគណកម្មការបង្រ្កាបបទល្មើសព្រៃឈើ ថ្នាក់ជាតិ មេត្តាជួយ បង្រ្កាប និងចូលរួមថែរក្សាព្រៃឈើ ដែលជាធនធានសម្បត្តិធម្មជាតិ នៅសល់បន្តិចបន្តិចបន្តួចនេះ អោយគង់វង្សផង។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
121 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2278 នាក់
ខែនេះ :
12545 នាក់
3 ខែនេះ :
40146 នាក់
សរុប :
1647160 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ