(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំពីការអនុវត្តការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២។ នេះបើតាមសារាចរណែនាំដែលបណ្តាញព័ត៌មាន TNC News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូនេះ។រាជរដ្ឋាភិបាល ដាក់ចេញនូវការណែនាំការអនុវត្តការដំឡើងឋានន្តរស័ក្តិ និងថ្នាក់សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ដូចខាងក្រោម៖១៖ ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីរាជការស៊ីវិលផ្សេងទៀត មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទសម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ត្រូវអនុវត្តជាធម្មតាអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។២៖ ការបម្រែបម្រួលស្ថានភាពថវិកា នៅក្នុងតារាងទូទាត់បៀវត្សសម្រាប់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិនីតិប្រតិបត្តិ តុលាការ មន្ត្រីរាជការស៊ីវិលផ្សេងទៀត មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់នៅឆ្នាំ២០២១ និងឆ្នាំ២០២២ត្រូវអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២២ ដោយមិនមានការអនុវត្តប្រតិសកម្មឡើយ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ