ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បាត់ដំបង)នគរបាលស្រុកបវេលបង្រ្កាបករណីគ្រឿងញៀ ន ០១ករណី ឃាត់ខ្លួនមុខ សញ្ញាចំនួន០២នាក់អនុវត្តតាមច្បាប់
Wed,08 September 2021 (Time 04:48 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 202នាក់)

-កាលពីថ្ងៃទី៦​រហូតដល់ថ្ងៃទី៧​ ខែកញ្ញា ឆ្នាំ​២០​២១វេ​លាម៉ោង២១និង៥០នាទី នៅ​ចំណុច ប្រ​ទ្បាយ​សំណង់តោភូមិតានី ឃុំល្វា ស្រុកបវេ​ល​ខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំបង​ រួមនឹងយោបល់លោក​ឧត្តមសេនីយ៍​ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​​ការងារប្រឆាំងគ្រឿង​ញៀន​ និងដោយមានការសម្របសម្រួលលេីនីតិវិធី​ ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសា​លាដំបូងខេត្តបាត់ដំបងផងនោះលោ​កវរសេនីយ៍ឯក​សុខ​សារិន​ អធិ​ការនគរបាលស្រុក​បបវេល​ បានដឹក​នាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿង​ញៀន​សហការជាមួយកម្លាំងអន្តរាគ​មន៍និងកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋ​បា​ល​ល្វា នៃអធិការដ្ឋាននគរ​បាលស្រុកបវេ​លចុះប្រតិបត្តិការបង្ក្រាបករ​ណី​ជួញដូរដោយខុស​ច្បាប់នូវសារធាតុ​ញៀន០១​ករណីក្នុងបទល្មើសជាក់​ស្ដែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់គឺ៖
១-ឈ្មោះតឿ ឆវេតហៅក្តិប ភេទប្រុ​ស អាយុ​២៤ឆ្នាំរស់នៅភូមិល្វាចាស់ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
២-ឈ្មោះ ប៉ែន ភីទ្បៃ ភេទប្រុស អា​យុ​២៥ឆ្នាំ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន០៦ថង់(ធំ០២ថង់និងតូច​០៤ថង់)សង្ស័យថាមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹក​កក​ICE
-ម៉ូតូចាស់ចំនួន០១គ្រឿង

នៅពេលនេះវត្ថុតាងនិងជនសង្ស័យនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនិតិវិធី​ ច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
198 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2032 នាក់
ខែនេះ :
12816 នាក់
3 ខែនេះ :
40263 នាក់
សរុប :
1646520 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ