ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមប្រឹក្សាវិន័យសម្រេចដកចេញពីតំណែង ដោយសារភាពមិនប្រក្រតីលើការគ្រប់គ្រងអង្គភាព
Tue,07 September 2021 (Time 07:49 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 234នាក់)

(បន្ទាយមានជ័យ)៖ ក្រោយផ្ទុះរឿងអាស្រូវខ្វះទំនួលខុសត្រូវការគ្រប់គ្រងអង្គភាពរបស់ខ្លួនកាលពីថ្មីៗនេះ លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ត្រូវបានក្រុមប្រឹក្សាវិន័យសម្រេចដកចេញពីតំណែង ដោយតែងតាំងលោកវេជ្ជបណ្ឌិត ទុ បារាំង អតីតអនុប្រធានឱ្យឡើងជាប្រធានថ្មីជំនួស។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ប្រាប់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា៖ «ការសម្រេចចិត្តដកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ នេះ ដោយសារខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ហើយរឿងនេះក៏ដឹងដល់សម្តេចតេជោផងដែរ»។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពីមានរឿងក្នុងករណីខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី រួចមក ក្រុមប្រឹក្សាវិន័យ បានបើកកិច្ចប្រជុំ ហើយបានសម្រេចផ្តល់ទំនុកចិត្តដល់លោកបណ្ឌិត ទុ បារាំង អនុប្រធានឱ្យឡើងជាបេក្ខជនប្រធានថ្មី»។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបន្តថា «ឥឡូវរដ្ឋបាលខេត្ត បានសម្រេចតែងតាំងលោកចក្ខុបណ្ឌិត ទុ បារាំង ជាប្រធានពេញសិទ្ធិតែម្តង អត់ចាំបាច់ឆ្លងកាត់ប្រធានស្តីទី ឬអនុប្រធានក្តាប់រួមអីទេ»។

សូមរំលឹកថា រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា- ជប៉ុនមង្គលបូរីនេះ បានកើតឡើងក្រោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទៅបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះលោកវរសេនីយ៍ទោម្នាក់ជាអង្គរក្សសម្តេចតេជោ ដែលរលាកខ្នែងពោះវៀន កម្រិតធ្ងន់ ហើយត្រូវវះកាត់ ដោយសារក្នុងឃ្លាំងឈាម នៃមន្ទីរពេទ្យគ្មានឈាម។

នាឱកាសបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបានសរសេរបង្ហោះក្នុងគណនី Facebook ផ្លូវការរបស់លោកថា «កាលពីយប់ ម៉ោង១០៖០៥នាទី បានទៅបរិច្ចាគ​ឈាម ដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលមានបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ស្របពេលនោះ លោកប្រធានមន្ទីរពេទ្យបានប្រាប់​ថាជាគោលការណ៍ត្រូវរកអ្នកឱ្យឈាមជំនួស និងបង់ថ្លៃសេវា​ជាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់​ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់ប្រធានមន្ទីរពេទ្យខេត្តមួយនេះ»៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
192 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1965 នាក់
ខែនេះ :
12681 នាក់
3 ខែនេះ :
40047 នាក់
សរុប :
1646791 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ