ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
នគរបាល ព្រហ្មទណ្ឌ ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស ដោយសារ មរណៈ ភាពនៃ ជនរងគ្រោះ ០១ ករណី
Tue,07 September 2021 (Time 02:20 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 558នាក់)

ដោយអនុវត្តន៍​តាម​ការ​ណែនាំ​ បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ០៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៨:៣០​ នាទី​ ​នៅ​ចំណុច​ភូមិ​ព្រែកតាតន់​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ ដោយសារ​មរណៈ​ភាពនៃ​​ជនរងគ្រោះ​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០២​ ក្រុម​ មាន​ចំនួន​ ១០​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

1️⃣ ឈ្មោះ​ ថាវ​ វុត្ថា​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកតាតន់​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។
2️⃣ ឈ្មោះ​ សែម​ វិរ:​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
3️⃣ ឈ្មោះ​ មាស​ គ្រឹស្នា​ ហៅ​ បារាំង​ ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
4️⃣ ឈ្មោះ​ វី​ ចិន្តា​ ហៅ​ ខ្មៅ​ ភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។
5️⃣ ឈ្មោះ​ ដៀប​ សុខឡេង​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
6️⃣ ឈ្មោះ​ លី​ ថុនា​ ភេទប្រុស​ អាយុ​ ២៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គោកក្តួច​ ឃុំ​តាពូង​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។
7️⃣ ឈ្មោះ​ សុក​ ប៊ុន​ទិត្យ​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
8️⃣ ឈ្មោះ​ វ៉ាន់​ ហុកហេង​ ហៅ​ស្រួច​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
9️⃣ ឈ្មោះ​ ឆិល​ ឡង់ឌី​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
1️⃣0️⃣ ឈ្មោះ​ សឺន​ សិទ្ធិ​សក័​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ អូរតាគាំ​២​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

កាល​ពី​ថ្ងៃទី​ ០៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ប្រហែល​ ២២:៤០​ នាទី​ នៅ​ចំណុច​ ក្រុមទី​២២​ ​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ទាំង​ ០២​ ក្រុម​ ខាងលេី​បាន​ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ ដំបង​ និង​ ដុំថ្ម​ កាប់​ វាយ​ និង​គប់​ទៅ​លេី​ ជនរងគ្រោះ​ឈ្មោះ​ អ៊ាង​ វិសាល​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ ទួលតាឯក​ សង្កាត់​ ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​ បាត់ដំបង​ បណ្តាល​ឲ្យ​ ស្លាប់​ នៅ​ពេល​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ។

📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ដំបង​ដែក​មាន​រាង​បួន​ជ្រុង​ ប្រវែង​ ៧០សង់ទីម៉ែត្រ​ ០១​ ដេីម​
-​ កាំបិត​ដែក​ មាន​ដង​ឈេី​ ប្រវែង​ ៩០​សង់ទីម៉ែត្រ​ ០១​ ដេីម​
-​ ម៉ូតូ​ម៉ាក​ហុងដា​ វេវ​ ពណ៌​ ស​ គ្មា​ន​ស្លាកលេខ​ ចំនួន​ ០១​ គ្រឿង​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
188 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1961 នាក់
ខែនេះ :
12677 នាក់
3 ខែនេះ :
40043 នាក់
សរុប :
1646787 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ