ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែកញ្ញា រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង សូមប្រុងប្រយ័ត្ន !
Mon,06 September 2021 (Time 07:33 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 231នាក់)

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារមានឥទ្ធិពលកើតឡើង៤ស្របគ្នា បានកើតឡើងនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឲ្យបងប្អូន ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបន្ថែម។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុនៅកម្ពុជាមានលក្ខណៈប្រែប្រួលគួរឲ្យកត់សម្គាល់។ មូលហេតុដោយមានឥទ្ធិពលកើតឡើង៤ស្របគ្នានោះរួមមាន៖

* ជ្រលងសម្ពាធទាបឥណ្ឌា
* ប្រព័ន្ធសម្ពាធទាប (ITCZ) អូសកាត់លើកម្ពុជា
* សម្ពាធទាប១០០៦ហិតូប៉ាស្កាល់នៅចំពីលើ។
* ខ្យល់សមុទ្រ Breeze នឹងបក់ចូលមកលើផ្ទៃដី បង្កើតជាពពកក្រាស់ៗ លក្ខណ:បែបនេះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី៦-១១ ខែកញ្ញានឹងមានស្ថានភាពដូចខាងក្រោម៖

* ទី១៖ តំបន់វាលទំនាប៖ ផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំង និងអាចប្រឈមនឹងជំនន់ទឹកភ្លៀង Flash Floods នៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

* ទី២៖ បណ្តាខេត្តនៅតំបន់តាមតំបន់ខ្ពង់រាបជួរភ្នំដងរែង និងជួរភ្នំក្រវាញ៖ ផ្ទៃមេឃអួរអាប់មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្កទៅច្រើនរាយថ្វាយស្ទើរគ្រប់ទីកន្លែង។

* ទី៣៖ តំបន់មាត់សមុទ្រ និងផ្ទៃសមុទ្រផ្ទៃ៖ មេយអាប់អួរ មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្គួរទៅខ្លាំងនិងមានខ្យល់កន្ត្រាក់មានល្បឿនមធ្យមជាមួយរលកសមុទ្រមាន
កម្ពស់មធ្យម នឹងអាចប្រឈមនិងជំនន់ទឹកភ្លៀងនៅខេត្តកោះកុង និងខេត្តព្រះសីហនុ។ ដោយឡែកនៅតាមបណ្តាកោះអាចប្រឈមទៅនិងបាតុភូតរលកព្យុះសមុទ្រ Storm Surge។

* ទី៤៖ ស្ថានភាព នៃទឹកទន្លេមេគង្គ៖ បន្តឡើងជាបន្តបន្ទាប់។ អាស្រ័យស្ថានភាពដូចបានជម្រាបជូនខាងលើ ក្រសួងសូមឲ្យសាធារណជន និងប្រជានេសាទអ្នកដំណើរទាំងអស់មានការប្រុងប្រយ័ត្ន ពីការប្រែប្រួលអាកាស ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
239 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2396 នាក់
ខែនេះ :
12663 នាក់
3 ខែនេះ :
40264 នាក់
សរុប :
1647278 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ