ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
-ឯកឧត្តម ខាន់ ម៉ាណេរ ដឹកនាំក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបងសួរសុខទក្ខនិងបាននាំយកអំ ណោ យដ៏ថ្លៃថ្លារបស់សម្តេចក្រឡោហោម ស ខេងនិងលោកជំទាវ ប្រគ ល់ជូនកងកម្លាំងន គរបាលវរសេនាតូចការពារព្រំដែនគោក លេខ ៣១ ០ និងលេខ៨២៣នៅស្រុកសំឡូត
Sun,26 September 2021 (Time 04:43 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 197នាក់)

-នៅព្រឹកថ្ងៃអាទិត្យ ៥រោចខែភទ្រ​បទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២​៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២១​ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខា​ធិ​ការ​ក្រសួងសាធារណការ និងដឹក​ជញ្ជូន ជាប្រធានក្រុមក្រឡា​ហោមមនុស្សធម៌បាត់ដំបង ដោយ​មាន​ការអញ្ជើញចូលរួមពី​ ឯកឧត្តម ច័ន្ទ សុផ​ល អ្នកតំណាងរាស្ត្រមណ្ឌលបាត់​ដំបង ឯកឧត្តម​ ជា​ វណ្ណៈ​ប្រ​ធាន​សា​លាដំបូងខេត្តបាត់ដំបង ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្ដេចក្រឡា​ហោម ស ខេង និងជាប្រធាន​មន្ទីរសាធារណការ និងដឹកជញ្ជូនបាន​អញ្ជេីញសាកសួរសុខទុក្ខកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៣១០និងលេខ៨២៣​ដែ​ល​ កំពុងឈរជេីងបំពេញភារកិច្ចនៅ​ក្នុងភូមិសាស្រ្តស្រុកសំឡូត​ ខេត្តបាត់​ដំ​បង​ នាឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាថ្ងៃខាងមុខ។

ជាមួយនឹងការសំណះសំណាលសាក​សួរសុខទុក្ខនេះ​ ឯកឧត្តម​ បាននាំយកអំណោយដ៏ថ្លៃថ្លារប​ស់សម្តេចក្រឡា​ហោម ស ខេង និងលោកជំ​ទាវ ប្រគល់ជូនដល់កងកម្លាំងនគរ​បា​លទាំងពីរវរៈសេនាតូចក្នុងនោះមួយវរៈៗទទួ​ល​បាន៖
-ថវិកាចំនួន​៤០០,​០០០​រៀល​(​បួនលាន​រៀល)
-អង្ករចំនួន២,០០០គីឡូក្រាម(ពីរពាន់គីឡូក្រាម)
-មីចំនួន៣០កេស
-ទឹកបរិសុទ្ធចំនួន៥០កេស
-ទឹកក្រូចចម្រុះចំនួន១០កេស
-ត្រីខកំប៉ុងចំនួន៣០០កំប៉ុង
-នំអន្សមជ្រូក​ នំអន្សមចេក​ នំគមនិង​នំ​បត់ចំនួន​១,២០០នំ
-ទឹកត្រីចំនួន៤០យួរ
-ម៉ាស់ចំនួន២,៥០០ម៉ាស់
-អាល់កុលចំនួន៣៥០ដប
-មន្រ្តីនគរបាលម្នាក់ៗថវិកាចំនួន​៣០,​០០០រៀល​(បីម៉ឺនរៀល)៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
266 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2100 នាក់
ខែនេះ :
12884 នាក់
3 ខែនេះ :
40331 នាក់
សរុប :
1646588 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ