ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
-នគរបាលស្រុកសំពៅលូនអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន ០២ ករណី ផ្សេងគ្នាក្នុងថ្ងៃតែមួយដោយ ឃាត់ខ្លួនជនត្រូវចោទចំនួន០២នាក់ករណីគ្រឿងញៀនដូចគ្នា
Fri,24 September 2021 (Time 06:41 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 142នាក់)

-នៅថ្ងៃពុធ​ ១រោជខែ​ភទ្របទ​ ឆ្នាំឆ្លូវត្រីស័ក​ព.ស.​២៥៦៥​ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនី​យ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ​ងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង ញៀន នៃអធិ​ការរដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព អនុ​វត្តដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ ២៥១ ចុះថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១ ចេញដោយឯកឧត្តម​ ជា វណ្ណ: ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលា​ដំ​បូង ខេត្តបាត់ដំបង បង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ វង់ ចាន់ទិត្យ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំ​ពៅលូន ខេត្តបាត់ដំបង ពីបទ រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ភូមិពោធិ៍ជ្រៃ ឃុំសិរីមាន​ជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី​៣០​ខែឧសភា ឆ្នាំ២០​២១ និងដីកាបង្គាប់ឱ្យចាប់ខ្លួនលេ​ខ ៤៣៦ ចុះថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ របស់លោក ឡូយ ចាន់ទ្រា ចៅក្រមស៊ើបសួរ​សាលាដំបូង ខេត្តបាត់ដំបង បង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទឈ្មោះ ញឹប ឆេងវណ្ណ ភេទស្រី អាយុ ៣២ ឆ្នាំមានទីលំនៅ ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ភូមិស្រឡៅជុំ​ ឃុំសិរីមាន​ជ័យ ស្រុកសំពៅលូន ខេត្តបាត់​ដំបងកាលពីថ្ងៃទី​ ៣០​ខែឧសភា ឆ្នាំ២០​២១ ដូច​គ្នា។

ក្រោយអនុវត្តរួចសមត្ថកិច្ចនគរបាលស្រុកបាន​រៀបចំបញ្ជូនជនសង្ស័យមកកាន់ស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
108 នាក់
ម្សិលមិញ :
521 នាក់
សប្តាហ៍នេះ :
2654 នាក់
ខែនេះ :
12049 នាក់
3 ខែនេះ :
40009 នាក់
សរុប :
1648976 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ