-កាលពីយប់ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ ២០២១វេលាម៉ោង០១និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ខែកញ្ញា ឆ្នំា ២០២១នៅចំណុចក្រុមទី០៣ភូមិអូរញរ ឃុំបឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីបទលួចយកទ្រព្យសម្បត្តិមួយបានកើតឡើងដែលករណីនេះបង្ក ដោយជនសង្ស័យ ឈ្មោះ យី រ៉ូហ្សិត ភេទអាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកដែកអក្សរអិល(L)ប្រវែង០,៥៧សង់ទីម៉ែត្រគាស់សោរលួចយកម៉ូតូនិងរ៉ឺម៉កអូស ដែលជារបស់ឈ្មោះ ងន់ ជិត ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលចាក់សោរទុកនៅខាងមុខផ្ទះ ។ ក្នុងពេលកំពុងធ្វើសកម្មភាពនេះត្រូវបានម្ចាស់ទ្រព្យភ្ញាក់ទាន់ហើយធ្វើការឃាត់ខ្លួនបានតែម្តង ។ អនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចាត់តាំងកម្លាំងទទួលយកជនសង័្សយខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ។នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកថ្មគោល បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងដែលពាក់ព័ន្ធ មកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី រីឯម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០១០ពណ៌ខ្មៅចំនួន០១គ្រឿង និងរ៉ឺម៉កអូសចំនួន០១បានប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញហើយ ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ