-នៅថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២១ នេះអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេង ប៊ុនចាន់ ស្នងការរង ផែនការងារអន្តោប្រវេសន៍ បានដឹកនាំការិយាល័យជំនាញ រៀបចំបញ្ជូន ជនបរទេសម្នាក់ទៅកាន់អគ្គនាយកដ្ឋាន អន្តប្រវេសន៍ក្រសួងមហាផ្ទៃ អនុវត្តតាមនីតិវិធី-ច្បាប់ ចំពោះករណីឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់។សូមជម្រាបជូនថា កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានធ្វើការពិនិត្យ សាកសួរចំពោះជនបរទេសចំនួន ០២ នាក់ ដែលរូបគាត់កំពុងធ្វើដំណើរដោយថ្មើរជើង ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយ មានជ័យក្នុងគោល ដៅឆ្ពោះទៅរាជធានីភ្នំពេញដែលរូបគាត់ទាំងពីរ នាក់នោះគឺ៖១-ឈ្មោះ TOLY ភេទប្រុសអាយុ ៣៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី(គ្មានលិខិតឆ្លងដែន)២-ឈ្មោះ HAL TONO ភេទប្រុសអាយុ ៣១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី(គ្មានលិខិតឆ្លងដែន)។ ដោយសារស្ថានភាពនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ទើបសមត្ថកិច្ចនគរបាលនាំរូបគាត់ទាំងពីរនាក់ទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យថ្មគោលហើយនៅក្នុងអំឡុងពេលកំពុងធ្វើចត្តាឡីស័ក នេះជនបរទេសទាំងពីររូបបានរត់គេចខ្លួនចេញពីមណ្ឌលចត្តាឡីស័កនៅទីនោះ ពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ ។ដោយទទួលបានព័ត៌មានទាន់ពេលវេលានិងមាន ការសហការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃដដែលនោះ សមត្ថកិច្ចនគរបាលស្រុកសង្កែ បានធ្វើការឃាត់ខ្លួនជនបរទេសទាំងពីររូបនេះ ក្នុងខណៈដែលរូបគាត់រត់គេចមកដល់ ភូមិសាស្រ្តស្រុកសង្កែ ហើយត្រូវបាននាំទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសង្កែ ។ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅស្រុកសង្កែ ជនបរទេសឈ្មោះ HAL TONO ភេទប្រុសអាយុ ៣១ឆ្នាំ ត្រូវបានរក ឃើញថារូបគាត់មាន (វិជ្ជមាន)កូវីដ១៩ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យនាំរូបគាត់ទៅធ្វើការពិនិត្យនិង ព្យាបាលជម្ងឺកូវីដ១៩ នៅសាលាអនុវិទ្យាល័យសម្តេចឳ នាក្រុងបាត់ដំបងរហូតមក ។ រីឯជនបរទេសម្នាក់ទៀតឈ្មោះ TOLY ភេទប្រុសអាយុ ៣៨ឆ្នាំ ត្រូវបានធ្វើចត្តាឡីស័កគ្រប់រយៈពេលកំណត់និងមិនមានពាក់ព័ន្ធករណីកូវីដ១៩ ទើបបញ្ជូនមកការិយាល័យជំនា ញ ស៊ើបអង្កេត និងអនុវត្តនីតិវិធី រៀបចំឯកសារ បញ្ជូនរូបគាត់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសអនុវត្តតាមនីតិវិធី-ច្បាប់ ហើយឈ្មោះ HAL TONO ភេទប្រុសអាយុ ៣១ឆ្នាំ នឹងអនុវត្តដូច គ្នានៅក្រោយពេលដែលរូបគាត់អនុវត្តវិធាន ការរបស់សុខាភិបាលរួចរាល់។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ