ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
អាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់គ្រឿងចក្រចំនួន ៤គ្រឿង ដែលលួចកាយដីបឹងសាធារណៈរបស់រដ្ឋដោយខុសច្បាប់
Wed,21 July 2021 (Time 07:23 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 239នាក់)

(កណ្ដាល)៖ លោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះ ចុះចាប់គ្រឿងចក្រ ចំនួន៤គ្រឿង ដែលលួចកាយដីបឹងសាធារណៈរបស់រដ្ឋដែលជាដីបឹង មាន ស.ជ.ណ លេខ៧៥ នៅឃុំស្វាយប្រទាល ក្រោយប្រជាពលរដ្ឋប្ដឹងតវ៉ាករណីនេះទៅអាជ្ញាធរ។

លោកអភិបាលរងស្រុក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន TNC News ប្រចាំខេត្តកណ្ដាល ថា «ក្រោយទទួលដំណឹងថាមានជនអនាមិកបានមកកាយដីបំណងព័ទ្ធយកដីបឹងសាធារណៈរបស់រដ្ឋដែលមាន ស.ជ.ណ លេខ៧៥រួចមក លោកបានសុំគោលការណ៍ ពីលោកអភិបាលស្រុក អ៊ូ ឈាង ដើម្បីដឹកនាំកម្លាំងចម្រុះចុះទៅចាប់ឃាត់គ្រឿងចក្របានចំនួន៤គ្រឿង យកទៅរក្សាទុកនៅឯសាលាស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី»។

លោកបានអះអាងថា បន្ទាប់ពីចាប់ហើយរួចមក គិតមកដល់យប់ថ្ងៃនេះ ម្ចាស់គ្រឿងចក្រពុំទាន់ចេញមុខដោះស្រាយនៅឡើយទេ ខណៈគេពុំទាន់បានស្គាល់ថានរណាជាម្ចាស់គ្រឿងចក្រនៅឡើយ។

លោកបញ្ជាក់ទៀតថា លោកនឹងធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្ត ហើយសុំគោលការណ៍ចាត់ការតាមនីតិវិធី ចំពោះករណីរំលោភបំពាននេះ។

គួរជម្រាបថា បើតាមការអះអាងពីប្រជាពលរដ្ឋនៅម្ដុំនោះ បានឱ្យដឹងថា គេឃើញគ្រឿងចក្រនេះបានចូលកាយដីព័ទ្ធធ្វើព្រុំ ដើម្បីយកដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន៣ថ្ងៃមកហើយ។ អ្នកដែលមានបំណងរំលោភយកដីរដ្ឋនេះ ជាអ្នកមានអំណាចម្នាក់ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
213 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2926 នាក់
ខែនេះ :
12205 នាក់
3 ខែនេះ :
39714 នាក់
សរុប :
1649525 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ