ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ឃាត់ខ្លួនអ្នកព័ត៌មានម្នាក់ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ លើបណ្តាញសង្គម
Sat,17 July 2021 (Time 08:08 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 191នាក់)

(បាត់ដំបង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនអ្នកព័ត៌មានម្នាក់ ពាក់ព័ន្ធអំពើញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋនៅលើបណ្តាញ សង្គមហ្វេសប៊ុកជាបន្តបន្ទាប់។ ការឃាត់ខ្លួនអ្នកព័ត៌មានរូបនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អ្នកព័ត៌មានដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ កៅ ពិសិដ្ឋ អាយុ ៣២ឆ្នាំ បម្រើការងារនៅគេហទំព័រព័ត៌មាន «សៀមរាប»។ បច្ចុប្បន្នមានទីលំនៅបច្ចុប្បន្នក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបូង បានឱ្យដឹងថា ការឃាត់ខ្លួនអ្នកព័ត៌មានរូបនេះធ្វើឡើងបន្ទាប់ពីគេបានបង្ហោះសារញុះញង់ នានាលើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩ និងវ៉ាក់សាំងជាដើម។

ជាមួយការឃាត់ខ្លួនសមត្ថកិច្ចជំនាញដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទចំនួន ០៣គ្រឿង, រថយន្តម៉ាកកាំម៉ារី ឆ្នាំ ៨៩ពណ៌ស ០១គ្រឿង រួមទាំងបណ្ណ័ព័ត៌មានចំនួន ០១សន្លឹកផងដែរ។

ជនសង្ស័យ និងវត្ថុតាងរហូត ត្រូវបានឃាត់នៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2178 នាក់
ខែនេះ :
12445 នាក់
3 ខែនេះ :
40046 នាក់
សរុប :
1647060 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ