ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
អាជ្ញាធររាជធានីភ្នំពេញ៖ បុគ្គលដែលលួចលាក់បើកខារ៉ាអូខេ ក្លឹបកម្សាន្តល្មើសវិធានការរដ្ឋបាល នឹងមិនឱ្យបើកអាជីវកម្មរបស់ខ្លួនជាអចិន្ត្រៃយ៍
Mon,12 July 2021 (Time 04:16 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 184នាក់)

(ភ្នំពេញ)៖ បុគ្គលដែលលួចលាក់បើកខារ៉ាអូខេ ក្លឹបកម្សាន្តសប្បាយ ល្មើសវិធានការរដ្ឋបាលដោយរឹងរួស ដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ នាដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ នឹងមិនអនុញ្ញាតឱ្យបើកអាជីវកម្មរបស់ខ្លួនបន្តទៀតជាអចិន្ត្រៃយ៍។ នេះបើតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

ការបញ្ជាក់បែបនេះ របស់មន្ត្រីជាន់ខ្ពស់រាជធានីភ្នំពេញ បានធ្វើឡើងក្រោយមានម្ចាស់ទីតាំងខារ៉ាអូខេ ទីតាំងកម្សាន្តមួយចំនួនតូចបន្តលួចបើកដំណើរការអាជីវកម្មរបស់ខ្លួន ដែលល្មើសនឹងបំរាមវិធានការរដ្ឋបាលរបស់អាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគន៍ ២០ កុម្ភៈ។

លោក កើត ឆែ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អាឡូវមិនខ្វះទេ អ្នកដែលបើកខារ៉ាអូខេ ឈ្មោះហ្នឹង ទីតាំងហ្នឹងត្រូវបានដកហូតជាអចិន្ត្រៃយ៍ អត់ឱ្យប្រកបអាជីវកម្មហ្នឹងទេ បញ្ជាក់យ៉ាងច្បាស់ ទោះគាត់ជួលដីគេ ក៏ដោយឱ្យតែឈ្មោះហ្នឹងមកសុំ គឺត្រូវបានកត់ត្រាមិនអនុញ្ញាតមករហូត ហើយបើបើកដំណើរការខារ៉ាអូខេលួចលាក់ ហើយឆ្លងជំងឺកូវីដ១៩ទៅអ្នកផ្សេង ត្រូវកសាងសំណុំរឿងទៅតុលាការហើយ»។

ជាមួយគ្នានេះដែរ លោក កើត ឆែ បានលើកឡើងថា បើគ្មានការចូលរួមពីប្រជាពលរដ្ឋ គឺមិនអាចបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ បាននោះទេ។

មន្ត្រីរូបនេះ បានបន្ថែមទៀតថា៖ «បើគ្មានការចូលរួមពីប្រជាពលរដ្ឋ គឺមិនអាចបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ បាននោះទេ កាលពីសប្តាហ៍មុន នៅខណ្ឌសែនសុខ អាជ្ញាធរបានបិទហាងខារ៉ាអូខេមួយ អញ្ចឹងកាលណាបងប្អូនប្រជាពលរដ្ឋមួយចំនួន គាត់នៅតែមិនភ្ញាក់រឮកចូលរួម ជាមួយរាជរដ្ឋាភិបាល ការបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ មិនអាចទៅរួចនោះទេ ការបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈនេះ គឺផ្តើមចេញពីបងប្អូនទាំងអស់គ្នា»។

លោក កើត ឆែ បានបន្តថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ មានការលួចលាក់បើកខារ៉ាអូ ប៉ុន្តែអាជ្ញាធរបានចុះទៅបង្ក្រាបបានទាន់ពេលវេលា ខណៈនៅតាមបណ្តាខេត្តមួយចំនួន មានករណីឆ្លងជំងឺកូវីដ១៩ ចេញពីទីតាំងខារ៉ាអូខេ ក្លឹបកម្សាន្តដែលម្ចាស់អាជីវកម្មទាំងនោះលួចលាក់បើកជាដើម។ មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញរូបនេះ បានស្នើសុំដល់បណ្តាញផ្សព្វផ្សាយទាំងអស់ មេត្តាចូលរួមចង្អុលបង្ហាញទីតាំងខារ៉ាអូ ក្លឹបកម្សាន្តសប្បាយទាំងអស់ ល្មើសនឹងការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឈានទៅបិទតាំងខាងលើនេះ ដែលជាកន្លែងឆ្លងចម្លងជំងឺកូវីដ១៩ ជាដើម។

លោកបានបញ្ជាក់ថា ការចូលរួមផ្តល់ព័ត៌មានរបស់បណ្តាញផ្សព្វផ្សាយនានា គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងឈានទៅរកការបិទសបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ផងដែរ។ បន្ថែមពីនេះការចូលរួមពីសំណាក់ប្រជាពលរដ្ឋ គឺជាវិធានការដ៏មានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈនេះជាដើម។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ បានចេញសេចក្ដីសម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី១០ ខែកក្កដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចខាងក្រោម៖
* សាលារៀន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងសាលារៀនដែលធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ
* អាជីវកម្មក្លឹបកម្សាន្ដគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៉ីណូ
* រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្ដនានា
* អាជីវកម្មម៉ាស្សា
* រោងភាពយន្ដ រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ក្រៅពីសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវបានផ្អាកបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានលក្ខណៈកុះករកកកុញ មិនឱ្យលើសទី១៥នាក់ លើកលែងតែចំពោះករណី ដូចមានកំណត់នៅក្នុងប្រការ៣ នៃសេចក្ដីសម្រេចនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
88 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2245 នាក់
ខែនេះ :
12512 នាក់
3 ខែនេះ :
40113 នាក់
សរុប :
1647127 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ