ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
កាន់តែក្តៅហើយពេលនេះ!! មិនលើកលែងសូម្បីតែមួយ សាលារាជធានីភ្នំពេញ ប្រកាសប្រកាន់ជំហរដាច់ខាត ត្រូវតែឲ្យជនជាតិវៀតណាម រុះ រើ ផ្ទះ បណ្ដែត ទឹក និង បែចិញ្ចឹមត្រីទៅតាមកាលកំណត់
Wed,09 June 2021 (Time 10:42 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 226នាក់)

រាជធានីភ្នំពេញ៖ សាលារាជធានី ភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរ រាជធានី នឹងមិនផ្លាស់ប្តូរ ជំហរ របស់ខ្លួនទេ ក្នុងការរៀបចំ ដងទន្លេ ឲ្យមានសណ្តាប់ធ្នាប់ និងបរិស្ថាន ខណៈដែល នៅសល់តែ មួយថ្ងៃទៀត ប៉ុណ្ណោះ ឱសានវាទ នៃការរុះរើ ឬចល័តផ្ទះទឹក និងបែចិញ្ចឹមត្រី នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នឹងដល់ថ្ងៃកំណត់ ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យ សាលារាជធានី ភ្នំពេញ នៅថ្ងៃអង្គារនេះថា សមត្ថកិច្ច នឹងចុះអនុវត្ត វិធានការ រដ្ឋបាល រុះរើសំណង់ មិន រៀបរយ ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី ជាដើម នៅលើផ្ទៃទឹក ក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ដោយមិនទទួល ខុសត្រូវ រាល់ការ ខូចខាត ឬបាត់បង់ ណាមួយឡើយ ចំពោះអ្នកដែល មិនគោរពតា មសេចក្តី ជូនដំណឹង របស់ សាលារាជធានី ។គួរជម្រាបថា កាលពីពេលថ្មីៗនេះ លោក វូ វាន ដាន អាយុ៦៧ឆ្នាំ បានអះអាងថា លោកគឺជាមេភូមិតំណាងឱ្យពលរដ្ឋវៀតណាមជាង៨០គ្រួសារ ដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹកនៅដងទន្លេបាសាក់ ស្ថិតនៅខាងមុខវត្ត ព្រែកប្រា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ។ កាលពីថ្ងៃសៅរ៍ទី៥មិថុនានេះ លោកបានប្រមូលយកប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ជនអន្តោប្រវេសន្តវៀតណាមទាំងនេះ ដើម្បីដាក់ទៅខាងសមាគមវៀតណាមនិងទៅស្ថានទូត វៀតណាមប្រចាំកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលខ្មែរ ក្នុងការពិចារណាអនុញ្ញាតឱ្យក្រុមពលរដ្ឋរបស់លោក អាចបន្តរស់នៅលើទន្លេរហូតរយៈពេល៦ខែទៀត ឬដល់បំណាច់ឆ្នាំ២០២១នេះ បន្ទាប់ពីសាលារាជធានី ភ្នំពេញបានកំណត់ ឱ្យពលរដ្ឋមានផ្ទះនិងបែចិញ្ចឹមត្រីនៅក្នុងទន្លេត្រូវរុះរើចេញឱ្យអស់ក្នុងអំឡុងត្រឹមតែមួយសប្ដាហ៍ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
261 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2418 នាក់
ខែនេះ :
12685 នាក់
3 ខែនេះ :
40286 នាក់
សរុប :
1647300 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ