ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ឃុំខ្លួន ម្ចាស់ កសិដ្ឋាន ចិញ្ចឹម គោ - ចៀម ៣នាក់ ឪពុក កូន ពីបទ ឃាតកម្ម ដោយមាន ទារុណកម្ម នៅស្ទឹងត្រែង
Fri,04 June 2021 (Time 06:03 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 478នាក់)

ស្ទឹងត្រែង​៖ កាលពី​ល្ងាច ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១​ តុលាការខេត្ត​ស្ទឹងត្រែង បានសម្រេច​ឃុំខ្លួន​ម្ចាស់ កសិដ្ឋាន ចិញ្ចឹមសត្វ​មួយកន្លែង បីនាក់ ឪពុក​-​កូន ពីបទ​ឃាតកម្ម​ដោយមាន ទារុណកម្ម ។​
​លោក ឈុំ សៀង​ហាក់ អ្នកនាំពាក្យ​សាលាដំបូង ខេត្តស្ទឹងត្រែង បានបញ្ជាក់ នៅ​​ថ្ងៃទី​៤ មិថុនា​ ឆ្នំា២០២១នេះ ជន​ត្រូវ​ចោទ​បីនាក់ ជាប់ចោទ​ពីបទ​ឃាតកម្ម​ដោយមាន ទារុណកម្ម មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោងជាង ៧ យប់ មាន​ឃាតកម្ម​មួយ កើតឡើង ត្រង់ចំណុច​អូរ​ខ្លី ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ​-​ចៀម មួយកន្លែង នៅ​កណ្តាល​ព្រៃ ស្ថិតក្នុង​ភូមិ​សេសា​ន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ ជនរងគ្រោះ ស្លាប់​ដោយមាន​ខ្សែ​ចង ចង​គោ ចងដៃ​ជើង ដេកស្លាប់​ផ្កាប់មុខ ក្នុង​កសិដ្ឋាន​។​
​ ជនរងគ្រោះ ឈ្មោះ ចាន់ បូ​វ៉ាន់ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ នៅ​ភូមិ​ស្រែ​តា​ប៉ាន ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​
សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ទី​១.​ឈ្មោះ ស្រេង សែ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ (​ឪពុក​)​។ ទី​២. ឈ្មោះ លីម មេ​ង​លុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​កូន​)​។ ទី​៣.​ឈ្មោះ លីម មេ​ង​ស្រុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​កូន​) ។​ ​មន្ត្រី​ជំនាញ និង​ក្រុមគ្រូពេទ្យ បានធ្វើ​កោសល្យវិច័យ សាកសព​ឃើញថា សព​ជនរងគ្រោះ ត្រូវបាន​គេ​វាយ​រហូត ដល់​បាក់ ក បាត់បង់​ជីវិត​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
169 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2326 នាក់
ខែនេះ :
12593 នាក់
3 ខែនេះ :
40194 នាក់
សរុប :
1647208 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ