-កាលពីថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់តាំ ងឱ្យកងកម្លាំងនគរបាលនៃស្នងការដ្ឋានចូលរួមនិងអនុវត្តការឃាត់ខ្លួននិងនាំខ្លួនអ្នកប្រព្រឹត្តិល្បែ ងស៊ីសង(ភ្នាល់ជល់មាន់តាមអនឡាញ)ចំនួនមួយទីតាំងស្ថិតនៅ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង បាត់ដំបង ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ១៧នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖-ទូរទស្សន៍ LCD ម៉ាក Samsung ពណ៌ខ្មៅ ០១ គ្រឿង -ឧបករណ៍ផ្ទុកទិន្នន័យកាមេរ៉ាសុវត្ថិភាព០២គ្រឿង -រថយន្ត ចំនួន ០១ គ្រឿង -ម៉ូតូ ចំនួន ០៥ គ្រឿង -តុ ចំនួន ០២-កៅអី មួយចំនួន -កង្ហារ ០១ គ្រឿងក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំពួកគាត់មកកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយបច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនអ្នកប្រព្រឹត្តិនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ