កំពង់ស្ពឺ៖ ប្រជាពលរដ្ឋរាយការណ៍ថា ព្រៃឈើនៅតំបន់ឧទ្យានជាតិគិរីរម្យកំពុងនៅខេត្តបំផ្លាញយ៉ាងធ្ងន់ធ្ងរពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះដែលអូសទាញប្រជាពលរដ្ឋឲ្យចូលព្រៃកាប់ឈើលាយឡំដោយពួកឈ្មួញមានសម្ភារៈចូលកាប់ឈើបានតាមចិត្ត។ ក្រៅពីតំបន់ឧទ្យានជាតិគិរីរម្យគេសង្កេតឃើញមានអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបខ្លះដែរ ឆ្លើយតែតំបន់ឧទ្យានជាតិគីរីរម្យគ្មាននរណាហ៊ានចូលទេដូច្នេះពួកមន្ត្រីបរិស្ថានបិទភ្នែកបើកដៃឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល។ប្រភពរាយការណ៍ថាសកម្មភាពនៃការកាប់ឈើមួយរយៈចុងក្រោយនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែសមត្ថកិច្ចហាក់ដូចជាមើលរំលងចំពោះវិនាសកម្មព្រៃឈើនៅតំបន់ឧទ្យានជាតិគិរីរម្យ។ ក្រៅពីនោះមួយផ្នែកនៃតំបន់អភិរក្សឱរ៉ាល់ក៏មានការកាប់បំផ្លាញទ្រង់ទ្រាយធំដែរ ។ គេបានឲ្យដឹងទៀតថា ពួកឈ្មួញមុខមិនដែលៗធ្វើសកម្មភាពឈរជើងចាំទិញឈើនិងដឹកឈើចេញយ៉ាងសកម្ម។ នៅតំបន់ឱរ៉ាល់មានការបង្ក្រាបម្ដងម្កាលដែលពីសមត្ថកិច្ចកងរាជអាវុធហត្ថ។ ប៉ុន្តែមិនឃើញពួកមន្ត្រីមេព្រៃនិងមន្ត្រីបរិស្ថានចូលរួមបង្ក្រាបសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនព្រៃឈើទាំងនោះទេ។ប្រភពពីមន្ត្រីដែលមិនបានលាភសក្ការៈនិយាយថា មន្ត្រីបរិស្ថាននៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងភ្នំគីរីរម្យ នៅតែផ្សំគំនិត្យឲ្យឈ្មួញចូលកាប់អាច្រៀកឈើ និងបានចូលរួមបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរដដែលដោយគ្មានចំណាត់ការយ៉ាងម៉ឹងម៉ាត់ច្បាស់ពីលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺជាយូរឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺហាក់ដូចជាមិនសប្បាយចិត្តចំពោះការបង្ក្រាបរបស់សមត្ថកិច្ចកងរាជអាវុធហត្ថនោះទៅវិញពីព្រោះថាវាជាទង្វើនៃការវាយបំបែកឆ្នាំងបាយរបស់ពួកមន្ត្រីបរិស្ថានដែលធ្លាប់បានស៊ីចុកជាយូរឆ្នាំមកហើយនោះ។ថ្មីៗនេះទទួលបានបទបញ្ជាដ៏ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទើបនៅថ្ងៃទី៣០ ខែមេសា ឆ្នំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក ចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃ ក៏បានប្រទះឃេីញឈេីជ្រុងចម្រុះមាន ឈឈ្លីច,ម្រេញ, ត្រសេក, សុក្រំ ចំនួន ៦៨កំណាត់ មិនទាន់វាស់វែង (គ្មានម្ចាស់) លាក់ទុក នៅចំនុចប៉ុយរ៉ុយ ក្នុងព្រៃដីឡតិ៍ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។លោក សោម ពុទ្ធតារា មេបញ្ជាការស្រុកឱរ៉ាល់ បានឲ្យដឹងថា ករណីបង្ក្រាបបទល្មេីសធនធានធម្មជាតិនេះ នៅមិនទាន់វាស់វែងទេ ដោយរង់ចាំជំនាញមកទទួល ហើយកម្លាំងបានប្រគល់ឱ្យទៅមន្ត្រីជំនាញបរិស្ថាន ការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដេីម្បីរក្សាទុក និងចាត់ការបន្តតាមនីតិវិធី ។ គេមិនដឹងថាតើម្ចាស់ឈើទាំងនោះជានរណាឲ្យពិតប្រាកដនៅឡើយពីព្រោះមើលទៅជាសមត្ថកិច្ចហាក់ដូចជាលាក់លៀមអត្តសញ្ញាណម្ចាស់ឈើទាំងនោះ។ប្រជាពលរដ្ឋនិយាយថា នៅក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរមួយចំនួនកំពុងជាប់រវល់ និងយុទ្ធនាការការពារជំងឺ covid 19 ពួកឈ្មួញនិងសមត្ថកិច្ចមួយចំនួនក៏កំពុងជាប់ដៃចំពោះការកាប់ និងដឹកជញ្ជូនឈើរាល់ថ្ងៃនេះដែរ។ គេសង្ឃឹមថាថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ,ក៏ដូចជាជំនាញក្រសួងបរិស្ថានពិនិត្យមើលករណីដូចដែលគេរាយការណ៍ខាងលើនេះផង៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ