ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
រហ័សខាងលួចទូរស័ព្ទដៃ តែសមត្ថកិច្ចក៏ស្រាវ​ជ្រាវឃាត់ខ្លួនជនសង័្យយបានរហ័សណាស់ដែរ៖
Mon,31 May 2021 (Time 12:01 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 234នាក់)

-ពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២១ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការនគរបាលខេត្តបាត់ដំបង រួមទាំយោបល់របស់លោកវរសេនី​យ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរ​បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សា​រ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំ ធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ ឆន សាល ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅអនាធិបតេយ្យ​ខាងក្រោមស្ពាន ក្នុងភូមិរំចេក៤សង្កាត់​រតនៈ ក្រុ​ង​បាត់ដំបង ក្នុងករណី(លួចទូរស័ព្ទ)ដៃរប​ស់ជនរងគ្រោះនៅក្នុងក្រុងបាត់ដំបង មកធ្វេីការស្រាវ​ជ្រាវ​ ។

សូមជម្រាបជូនថា នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២១ ជនរងគ្រោះឈ្មោះ ឡៃ កង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានជនសង័្សយលួចយកទូរស័ព្ទដៃរបស់គាត់ ក្នុងខណៈដែលរូបគាត់ មានវត្តមាន​នៅចំណុចភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅក្រោយពេលកើតហេតុបន្តិចជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលនៃអធិ​ការដ្ឋាននគរបាលក្រុងបាត់ដំបងអំពីករណីចោរកម្មមួយនេះ។ ទទួលបានសេចក្តីរាយការណ៍ភ្លាមសមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវភ្លាមៗ​រហូតឈានទៅកំណត់មុខសញ្ញាបាននិងស្នើសុំគោលការណ៍ឃាត់ខ្លួន នាំយកមកធ្វើការស្រាវជ្រាវ នៅអធិការដ្ឋាននគរបាលក្រុង ហើយតាមរយៈការស្រាវជ្រាវនេះ ជនសង័្សយខាងលើ បានឆ្លើយសារភាព អំពីសកម្មភាពល្មើសរបស់ខ្លួន ហើយសមត្ថកិច្ចបានដកហូតទូរស័ព្ទដៃមួយគ្រឿងដែលជារបស់ជនរងគ្រោះគឺម៉ាក OPPO ពណ៌ទឹកប៊ិច ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយ មកកាន់ការិយា​ល័​យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ រីឯទូរស័​ព្ទមួយគ្រឿងនេះបានប្រគល់ជូនម្ចាស់វិញហើ​យ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2568 នាក់
ខែនេះ :
11885 នាក់
3 ខែនេះ :
39382 នាក់
សរុប :
1649607 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ