ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ក្មេងស្រីជិះម៉ូតូជ្រេពេញផ្លូវបង្កការភ្ញាក់ផ្អេីលពីអ្នកប្រេីប្រាស់បណ្តាញសង្គមត្រូវហៅមក សាក​សួរនិងធ្វេីការអប់រំណែនាំនៅស្រុកមោងឫ ស្សី
Thu,27 May 2021 (Time 04:10 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 217នាក់)

-ក្រុមការងារព័ត៌មាន​និងប្រតិកម្មរហ័សនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ មានកិត្តិយស​សូមជម្រាបជូនសាធារណជន​ ជាពិសេសបងប្អូននិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា​ ថ្មីៗនេះអ្នកប្រេីប្រាស់បណ្តាញសង្គមបានចែករំ​លែក​នូវរូបភាពឃ្លីបវីដេអូ​មុស្សស្រីម្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបេីកជ្រេពេញផ្លូវ​ បង្កឱ្យអ្នកធ្វេីដំណេីរចាប់អារម្មណ៍និងសម្តែងការហួសចិត្តចំ​ពោះសកម្មភាពមួយនេះ។

ទទួលបានព័ត៌មាននេះពីក្រុមការងារប្រតិកម្មរហ័​សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បានដាក់បទ​បញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីដែល​មានលោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ ជាអធិ​ការនគរបាលស្រុក​ ធ្វេីការស្រាវជ្រាវជាប​ន្ទាន់។

នារសៀលថ្ងៃទី២៧ខែ​ឧសភា​ឆ្នាំ​២០២១​ នេះសមត្ថ​កិច្ចនគរបាលស្រុកមោងឫស្សីបានស្វែងរកឃេីញ​ សាមីខ្លួនដែលជាក្មេងស្រី​ មានអាយុទេីប​តែ​១៥ឆ្នាំ​ រស់នៅស្រុកមោងឫស្សី​ ជាអ្នកជិះម៉ូតូជ្រេពេញផ្លូវពីថ្ងៃមុន។ ក្រោយពីបានទទួលស្គាល់នូវកំហុសឆ្គង​ សមត្ថកិច្ចនគរបាលបានធ្វេីការអប់រំណែនាំ​ឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត​ និងបានប្រគល់ជូនអាណាព្យាបាលអប់រំនៅមូល​ដ្ឋានបន្តទៀត។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការ​ចូលរួមសហការណ៍ផ្តល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋាន​ដល់សមត្ថកិច្ចនគរបាល​ ជាមួយនេះសូមអំ​ពាវ​នាវដល់ប្អូនៗយុវជន​ យុវតី​ ទាំងអស់មេត្តាកុំយកគំរូដែលមិនល្អ​ ដូចក្នុងករណីមួយនេះ​ ដែល​នាំបង្កឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល​ក៏ដូចក្រុមគ្រួសារ​ផងដែរ​ ។

ដូចបានជម្រាបជូនខាងលេី​ សូមសាធារណជន​ អ្នកនិយមប្រេីប្រាស់បណ្តាញសង្គម​មេត្តាជ្រាប​ សូមអរគុណ៕(

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
143 នាក់
ម្សិលមិញ :
513 នាក់
សប្តាហ៍នេះ :
2028 នាក់
ខែនេះ :
12992 នាក់
3 ខែនេះ :
40465 នាក់
សរុប :
1645789 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ