ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
ថ្នាក់ដឹកនាំ អាជ្ញាធរ ក្រុងប៉ោយប៉ែត អញ្ជើញ ចុះពិនិត្យ ក្រុមការងារអភិវឌ្ឍន៍ របស់រដ្ឋបាលក្រុងប៉ោយប៉ែត ដែលកំពុងនាំយកគ្រឿងចក្រ ត្រាសសេ បាតដី ដេីម្បីស្ថាបនាសួនច្បា លម្អក្រុង
Thu,27 May 2021 (Time 02:36 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 281នាក់)

ក្រុងប៉ោយប៉ែត ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១ រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោ រួមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខត្តបន្ទាយមានជ័យ • លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និង លោក យ៉ាង គីមហ៊ុយ ពាណិជ្ជករក្រុងប៉ោយប៉ែត បានអញ្ជើញ ចុះ ពិនិត្យក្រុមការងារអភិវឌ្ឍន៍ របស់រដ្ឋបាលក្រុងប៉ោយប៉ែតដែលកំពុងយកគ្រឿងចក្រត្រាសសេ បាតដីដេីម្បីស្ថាបនាសួនផ្កា ចំណុច មុខសាលារៀនចិន ជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមរម្លឹកថា ទីតាំងដីម្ដុំនោះ ជាដីចំណីផ្លូវរថយន្តភ្លើង និងចំណីផ្លូវជាតិលេខ៥ ( ជាដីរបស់រដ្ឋ ) ដែលត្រូវបងប្អូន ប្រជាពលរដ្ឋ សាងសង់លំនៅដ្ឋានមិនសមរម្យ រស់នៅបណ្ដោះអាសន្ន ។

ប៉ុន្តែក្រោយមក អាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំ និងសម្របសម្រួល ពី ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោ និង លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមជាមួយ មន្ត្រីជំនាញ ពាក់ព័ន្ធ ប្រជាពលរដ្ឋ ព្រមទទួលយក ការដោះស្រាយ ក្រុមការងារ អាជ្ញាធរ ក៏បន្ថែម ជូន ដីស្របច្បាប់មួយកន្លែងទៀត រស់នៅក្នុងចំណុចអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលកំពុងអភិវឌ្ឍក្រោយពេលដោះស្រាយបញ្ចប់វិវាទដ៏រ៉ាំរ៉ៃតាម តាមគោលនយោបាយ ឈ្នះឈ្នះ ។

បើយោងតាម ព័ត៌មានបឋម ពីក្រុមការងារ បាន ប្រាប់អង្គភាព សារព័ត៌មាន វីរៈ ជាតិ យើងឱ្យដឹងថា លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលក្រុង និងពិនិត្យលទ្ធភាព រៀបចំ លម្អ សួន ខាងលើ ដោយ មាន បង់អង្គុយលេង មានទីធ្លា ហាត កីឡា ជាដើម ។

នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម ពី លោក កែវ ដារ៉ារស្មី អភិបាលរង • លោក ខាត ធា នាយករងរដ្ឋបាលក្រុង • លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកអចិន្រៃយ៍គណបក្សក្រុង និងជាប្រធានក្រុមការងារយុវជនក្រុងប៉ោយប៉ែត • លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត • លោក ម៉ក់ រតនា អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង ក្រុមការងារអាជ្ញាធរមូលដ្ឋានមួយចំនួន ផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14 នាក់
ម្សិលមិញ :
268 នាក់
សប្តាហ៍នេះ :
1890 នាក់
ខែនេះ :
12645 នាក់
3 ខែនេះ :
40138 នាក់
សរុប :
1645928 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ