នៅព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ លោកផេង សិទ្ធី អភិបាល នៃគណ:អភិបាលក្រុងបាត់ដំបង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំមន្ត្រីក្នុងរចនាសម្ព័ន្ធសាលាក្រុង លោក អ៉ឹម ប៊ុនធឿន ប្រធានមណ្ឌលសុខភាព ស្លាកែត និងជាតំណាងលោកវេជ្ជបណ្ឌិត យស ពៅ ប្រធាន OD បាត់ដំបង និងក្រុមការងារសង្កាត់ ស្លាកែត លោកនាយរងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ លោកមេភូមិដាំស្ពៃ ព្រមទាំងអង្គភាព បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ២ គ្រួសារដែកំពុងធ្វើចត្តាឡីស័កនៅផ្ទះនៅក្នុងក្រុមទី ៤០ និងក្រុមទី ៤ ភូមិដាំស្ពៃ ។នៅក្នុងឱុកាសសួរសុខទុក្ខនោះដែរ លោកអភិបាលបាននាំយកបន្លែដូចជា ផ្លែល្ពៅ, ឆៃថាវ, ស្ពៃហាង, ស្ពៃក្តោប,ខ្ទឹមបារាំង និងទឹកបរិសុទ្ធ Vital ប្រគល់ជូនដល់គ្រួសារទាំង ២ ផងដែរ ។លោកអភិបាលបានប្រសាសន៍ លើកទឹកចិត្តដល់បងប្អូន និងបានណែនាំឱ្យអនុវត្តឱ្យបាននូវវិធានការ ៣ កុំ ៣ ការពាររបស់ប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)
ភ្នំពេញ ៖ តុលាការកាត់ទោសឧកញ៉ា សុខ ប៊ុន និងមន្ត្រីអាជ្ញាធរកោះរ៉ុង៥នាក់ ក្លែងឯកសាររំលោភយកដីរដ្....ឋ (សហការីTNC)
(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)
ពេលនេះផ្លូវជាតិលេខ ១០ ថ្មី ពីសំឡូតមកកោះកុង ចាប់ផ្តើមចេញរូបរាងបណ្តើរៗ (សហការីTNC)
វីដែអូ