ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
អ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលកោះពេជ្រ ៨៣៤នាក់ ជាសះស្បើយ, លោកស្រី ពេជ ចន្ទមុន្នី ណែនាំឲ្យបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ
Wed,28 April 2021 (Time 08:43 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 650នាក់)

(ភ្នំពេញ)៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាប្រធានក្រុមដឹកនាំ គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានសរសេរលើក Facebook ផ្លូវការរបស់លោកស្រី អំពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន៨៣៤នាក់ នៅមណ្ឌលព្យាបាលកោះពេជ្រ។

ជាមួយនឹងការជាសះស្បើយអ្នកជំងឺកូវីដ១៩ ទាំង៨៣៤នាក់នេះ លោកស្រីបានណែនាំឲ្យអ្នកជំងឺទាំងអស់ ត្រូវធ្វើចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត និងត្រូវធ្វើតេស្តម្តងទៀត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

លោកស្រី ពេជ ចន្ទមុន្នី បានណែនាំយ៉ាងដូច្នេះថា «ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូន ដែលបានជាសះស្បើយ ហើយត្រឡប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វើចត្តាលីស័កនៅផ្ទះបន្ត និងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣»។

ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោប្រឆាំង Covid 19 និងក្រុមសេវាជួរមុខទាំងអស់ ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺទាំងអស់ ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំង ដែលបានខិតខំប្រឹងប្រែងការពាររៀបចំ និងសំរួលសណ្តាប់ធ្នាប់ នៅមណ្ឌលព្យាបាលកោះពេជ្រ។

លោកស្រីក៏បានជូនពរដល់បងប្អូន ដែលនៅបន្តការព្យាបាលជំងឺកូវីដ១៩ទាំងអស់ ឆាប់ជាសះស្បើយ នឹងអាចត្រឡប់ទៅផ្ទះវិញ ក្នុងពេលឆាប់ៗ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2564 នាក់
ខែនេះ :
11881 នាក់
3 ខែនេះ :
39378 នាក់
សរុប :
1649603 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ