ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
អភិបាលខេត្តបាត់ដំបង សម្រេចបើកដំណើរការផ្សារក្នុងក្រុងបាត់ដំបង, ស្រុកថ្មគោល និងស្រុកមោងឫស្សីឡើងវិញ ក្រោយផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩
Tue,27 April 2021 (Time 08:27 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 202នាក់)

(បាត់ដំបង)៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចដាក់ឲ្យដំណើរការឡើងវិញនូវផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារក្នុងក្រុងបាត់ដំបង ស្រុកថ្មគោល និងស្រុកមោងឫស្សី ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រោយផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន TNC News ទទួលបានបញ្ជាក់ថា ផ្សារដែលត្រូវអនុញ្ញាតឲ្យដំណើរការឡើងវិញជាបណ្ដោះអាសន្ននូវផ្នែកខាងក្នុងផ្សារ (តួផ្សារ) ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រួមមាន៖

* ផ្សារធំបាត់ដំបង (ផ្សារណាត់), ផ្សារបឹងឈូក, ផ្សារ១៣មករា, ផ្សាររោងល្ខោន, ផ្សារទំនើបភូពុយ, ផ្សារអប្សរាផ្សារលើ, ផ្សារវត្តលៀប និងផ្សារពោធិ៍វង្ស ក្នុងក្រុងបាត់ដំបង

* ផ្សារថ្មីថ្មគោល និងផ្សារឃុំជ្រៃ ក្នុងស្រុកថ្មគោល

* ផ្សារមោងឫស្សីចាស់ ក្នុងស្រុកមោងឫស្សី។

គួរជម្រាបថា ផ្សារទាំងអស់នេះត្រូវបណ្ដោះអាសន្នផ្នែកខាងក្នុងនាពេលកន្លងទៅ ដោយសារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
258 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2092 នាក់
ខែនេះ :
12876 នាក់
3 ខែនេះ :
40323 នាក់
សរុប :
1646580 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ