ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
(បាត់ដំបង)យកអាវុធខ្លីដាក់តាមខ្លួនដល់ពេលស្រាវជ្រាវឃេីញមានពាក់ព័ន្ធករណីគ្រឿងញៀនថែម ទៀតផង
Tue,13 April 2021 (Time 10:00 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 266នាក់)

-ពីថ្ងៃទី​១១​និង​ ទី១២ខែ​មេសា​ ឆ្នាំ​២០២១​ អនុ​​វ​ត្តតាមមតិដឹកនាំរបស់លោក​ ឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នង​ការ​នៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់​ដំ​បង​ រួមទាំង​យោ​បល់បន្ថែមរបស់លោកវរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ យាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល​បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ នៃស្នងការដ្ឋានរួមជាមួយកម្លាំងនគរ​បាលស្រុកថ្មគោល​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ប្រេីប្រាស់​និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ(អា​វុធ-គ្រឿ​ងផ្ទុះ)ចំនួ​ន០១​ ករណី​នៅ​ចំណុច​​ភូមិ​ព្រែកមហា​ទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់​ដំបង​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៥ នាក់​ មក​កាន់​ស្នងការដ្ឋាន​ធ្វេីការសាក​សួរស្រាវជ្រាវ ។

ផ្តើមពីការស្រាវជ្រាវលើករណីដាក់តាមខ្លួននូវអាវុធខ្លី(បាញ់ដោយកម្លាំងហ្កាស)នេះក៏លេចឡេីងនូវសម្ភារៈឧបករណ៍ប្រេីប្រាស់គ្រឿង​ញៀន​​និងម្សៅក្រាមពណ៌ស​ ដែលសង័្សយជា​គ្រឿងញៀនថែមទៀតផង។

-ជនសង័្សយដែលត្រូវបានឃាត់ខ្លួនគឺ៖
១-ឈ្មោះ​ សម្បត្តិ​ រតនៈ​ ហៅ​ ណាក់​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។
២-ឈ្មោះ​ ហេង​ ទិត្យា​ ហៅ​ ចិន​ ភេទប្រុស​ អាយុ​ ១៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាកុក​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​។
៣-ឈ្មោះ​ ធឿន​ លីហុង​ ហៅ​ ព្រំ​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្តីលេី​ ឃុំ​ព្រែកហ្លួង​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ ។
៤-ឈ្មោះ​ ណន​ និត​ ហៅ​ បឹម​ ភេទប្រុស​ អាយុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កគោ​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។
៥-ឈ្មោះ​ ចន្ទ័​ សិលា​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​ អូរតាគី​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។

-ក្នុងកិច្ចប្រតិបត្តិការនេះដកហូតវត្ថុតាង​​រួម​មាន​៖​
-​ អាវុធ​ខ្លី​ (បាញ់ដោយកម្លាំងហ្កាស​) ០១​ ដេីម​
-​ កាំបិត​ ចំនួន​ ០៣​ ដេីម​
-​ ម្សៅក្រាម​ពណ៌​ស​ ស្រអាប់​ ច្រក​ក្នុង​ថង់​ប្លាស្ទិក​ សង្ស័យ​មានសារធាតុញៀន​ ចំនួន​ ០៣​ កូន​ថង់​
-​ សម្ភារៈ​ប្រេីប្រាស់​គ្រឿងញៀន​ មួយ​ចំនួន​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០២០​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AI 8425 ០១​ គ្រឿង​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៣​ ពាក់ស្លាកលេខ​បាត់ដំបង​ 1O-1246

បច្ចុប្បន្ន​ជនសង្ស័យ​ រួម​ទាំង​វត្ថុតាង​ខាងលើ​បាន​​ចាត់ការ​បន្ត​តាម​នីតិវិធី​-ច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
40 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2753 នាក់
ខែនេះ :
12032 នាក់
3 ខែនេះ :
39541 នាក់
សរុប :
1649352 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ