ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនបុរសម្នាក់ជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត និងបក្សពួកចំនួន០២នាក់ មកសួរនាំ នៅ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បន្ទាប់ពីដឹកជនបរទេសយកទៅឆ្លងដែនខុសច្បាប់ នៅព្រំដែនកម្ពុជា~ថៃ
Tue,30 March 2021 (Time 01:37 PM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 246នាក់)

ក្រុងប៉ោយប៉ែត ៖ យោងតាមប្រភព ព័ត៌មាន ពី សមត្ថកិច្ចជំនាញ ពាក់ព័ន្ធ នៅថ្ងៃចន្ទ ១ រោច ខែចេត្រ ឆ្នាំជូតទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះកងកម្លាំងសមត្ថកិច្ចចម្រុះ ៣អង្គភាព ដែលមាន លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹសាគូ ដឹកនាំកម្លាំង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និង កម្លាំងយោធាកងពលតូចលេខ៥១ បានតាមដានមុខសញ្ញារថយន្ត ដឹកមនុស្សលួចឆ្លងដែនខុសច្បាប់ សង្ស័យជា ( ជនជាតិថៃ ) នៅចំណុចស្តារហ្គោល ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ម្ចាស់រថយន្ត និងបក្សពួក ដែលកម្លាំងសមត្ថកិច្ចឃាត់ខួន រួមមាន ៖

១ • ឈ្មោះ យឹម នៅ ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ មានតួនាទីជា(សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត)
រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ម្ចាស់រថយន្តកដឹកមនុស្ស)។

២ • ឈ្មោះ ចាន់ ណារ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ បុគ្គលិកកាស៊ីណូ (ម្ចាស់ផ្ទះ) រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

៣ • ឈ្មោះ ដែង ជុំ ភេទប្រុស អាយុ៤៦ឆ្នាំ បុគ្គលិកកាស៊ីណូស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

៤ • សម្រាប់ មនុស្សដែលឆ្លងដែន (សង្ស័យជាជនជាតិថៃ) នោះ សមត្ថកិច្ច ឃាត់ខ្លួនមិនទាន់ទេ ដោយ ភូមិសាស្ត្រតំបន់នោះនៅក្បែព្រំដែនថៃពេក ទើបពួកគាត់ រត់រួច ។

ប្រភពពី សមត្ថកិច្ច បានឱ្យដឹងថា ក្រុមសមត្ថកិច្ចចម្រុះ បានតាមដាន តាំងពីគោលដៅ ឡើងរថយន្ត ដោយ ឈ្មោះ យឹម នៅ បានធ្វើសកម្មភាពបើកបររថយន្តម៉ាកCamry ពណ៌ស ស្លាកលេខ ព្រះសីហនុ2A-1354 ដឹកមនុស្សចំនួន០៥នាក់ ស្រី០១នាក់ សង្ស័យជនជាតិថៃ លួចឆ្លងដែន ទៅប្រទេសថៃ ហើយអ្នកទាំង០៥នាក់ បានរត់ចូលទឹកដីថៃបាត់ បន្សល់ទុកនៅ វាលីដាក់ខោអាវ ចំនួន០២ និង ឆ្នាំងអ៊ុត ខោអាវ ចំនួន០១ ។សមត្ថកិច្ចឃាត់បាន តែជនសង្ស័យចំនួន០៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នាំខ្លួនទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ ។

ជាមួយគ្នានេះ នៅវេលាម៉ោង១២:១២នាទី លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឱ្យដឹថា កងកម្លាំងរបស់លោក បានសហការគ្នា ជាមួយអង្គភាពផ្សេងទៀតចំនួន០២អង្គភាព រហូតធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ពិតប្រាកដមែន ។ ហើយជនសង្ស័យទាំងនោះ កំពុង សួរនាំ និងបញ្ជូន ទៅ បន្ត ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
229 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2942 នាក់
ខែនេះ :
12221 នាក់
3 ខែនេះ :
39730 នាក់
សរុប :
1649541 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ