ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
NAGA World ស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១១ករណី
Tue,02 March 2021 (Time 07:34 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 233នាក់)

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមហ៊ុន NAGA Corp Ltd. បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជនឲ្យបានជ្រាបថា កាស៊ីណូ NAGA World ដែលនៅមូលដ្ឋាននៅរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងការរកឃើញចំនួន១១ករណីនៅលើបុគ្គលិក និងភ្ញៀវ ដែលចូលមកលេង នៅកាស៊ីណូ នេះបើយោងតាមសេចក្តីជូនដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃយប់ទី១ ខែមីនា ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនបានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុនប្រមាណ៣០០០នាក់ ត្រូវបានតេស្តិ៍សំណាករកជំងឺកូវីដ១៩ ដោយក្នុងនោះក្រុមគ្រូពទ្យ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន១១ករណី នៅលើបុគ្គលិក និងភ្ញៀវទេសចរណ៍ ដូច្នេះក្នុងនាមក្រុមហ៊ុនធ្វើអាជីវកម្មប្រកបដោយ ទំនួលខុសត្រូវ ក្រុមហ៊ុនស្ម័គ្រចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់បន្ថែមទៀត អំពីវិធានការបង្ការ និងទប់ស្កាត់ដល់និយោជក និងភ្ញៀវទាំងអស់ដែលមកកាន់ទីនេះ។

ក្រុមហ៊ុននឹងបើកដំណើរការអាជីវកម្មឡើងវិញ នៅក្រោយពីស្ថានភាព និងវិធានការការពារជំងឺកូវីដ១៩បានល្អប្រសើរ ព្រមទាំងនឹងពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22 នាក់
ម្សិលមិញ :
239 នាក់
សប្តាហ៍នេះ :
2534 នាក់
ខែនេះ :
11851 នាក់
3 ខែនេះ :
39348 នាក់
សរុប :
1649573 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ