ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
បែកធ្លាយលោកខៀវ សារឿន ប្រធានសាខាគយ ខេត្តកំពង់ធំ មិនបង្ក្រាបទំនិញគេចពន្ធ
Sun,28 February 2021 (Time 09:05 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 262នាក់)

(ខេត្តកំពង់ធំ) ថ្ងៃទី27 ខែកុម្ភ: ឆ្នាំ2021 ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំនិងមន្ត្រីរាជការបានចោទសួរទៅលោកខៀវសារឿនប្រធានសាខាគយខេត្តកំពង់ធំមិនអនុវត្តតាមគោលការណ៍បង្ក្រាបទំនិញគេចពន្ធទេបែរជាមកដេកសន្សំសុខនៅក្នុងខេត្តកំពង់ធំទៅវិញ ទំនិញគេចពន្ធឆ្លងកាត់ខេត្តកំពង់ធំជារៀងរាល់យប់លោកខៀវសារឿនបាននាំកូនចៅដេកសុខស្រួល អសម្ថភាពពក្នុងការបង្ក្រាបតើត្រូវឲ្យជំនាញណាជាអ្នកបង្ក្រាបទៅវិញ???

ឬមួយលោកខៀវសារឿនខ្លាចក្នុងការបង្ក្រាបព្រោះអីល្បីថាទំនិញគេចពន្ធចេញពីច្រកអូរស្មាច់ឆ្លងកាត់ខេត្តកំពង់ធំសុទ្ធតែមានខ្នងក្រាស់ក្រាស់ហើយអន្តរាគមន៍មកសុខតែផ្កាយៗ ជាក់ស្ដែងទំនិញគេចពន្ធមួយឡានវេអងបានក្រឡាប់ផ្ងារជើងឡើងលើ នៅចំណុចភូមិក្បិល ឃុំសានគរស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សុទ្ធតែទំនិញគ្មានពន្ធ បើតាមទទួលប្រភពព័ត៌មានពីសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវជាតិលេខ6A ក្នុងមួយយប់មួយយប់មានទំនិញគេចពន្ធជាច្រើនឡានតែសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះថាមានលោកជំទាវម្នាក់តែងតែរកស៊ីខុសច្បាប់ដឹកទំនិញគេចពន្ធជារៀងរាល់យប់ចេញពីច្រកអូរស្មាច់។

ទំនិញគេចពន្ធទាំងអស់នេះហើយបានធ្វើឲ្យខាតបង់ថវិកាជាតិនឹង ថវិកាបង់ចូលរដ្ឋដែលពួកឈ្មួញធំៗតែងតែរកស៊ីគ្មានញញើតដៃដោយសារតែអាងខ្លួនជាជំទាវជាឧកញ៉ាជាផ្កាយ1ជាផ្កាយ 2 ដូច្នេះទំនិញគេចពន្ធទាំងអស់នេះបានធ្វើឲ្យសមត្ថកិច្ចឈរជើងនៅតាមដងផ្លូវឈរមើលមិនហ៊ានឃាត់រថយន្តនោះសួរនាំទេមូលហេតុសុទ្ធតែមានខ្នងធំៗនៅពីក្រោយចាំជួយអន្តរាគមន៍ នេះជារឿងពិតអ្នករកស៊ីខុសច្បាប់តែងតែរត់រកអ្នកធំនៅពីក្រោយដើម្បីឱ្យការងារដឹកជញ្ជូនទំនិញគេចពន្ធរបស់ខ្លួនទៅដោយរលូន

ជាចុងក្រោយប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការសូមសំណូមពរទៅលោកខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ធំសូមលោកមេត្តាធ្វើការបង្ក្រាបទំនិញគេចពន្ធគ្រប់ប្រភេទដែលដឹកឆ្លងកាត់ខេត្តកំពង់ធំជារៀងរាល់យប់ផងកុំដាក់ឡានសារ៉ែននៅខាងមុខស្នាក់ការបន្លាចដើម្បីឲ្យឈ្មួញរត់ចូលបង់លុយតែប៉ុណ្ណោះ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
155 នាក់
ម្សិលមិញ :
444 នាក់
សប្តាហ៍នេះ :
2868 នាក់
ខែនេះ :
12147 នាក់
3 ខែនេះ :
39656 នាក់
សរុប :
1649467 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ