ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ធីអ៊ិនស៊ី ព័ត៌មានពិតក្នុងដៃអ្នក! 2020
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត -រថយន្តធុនធំដឹកសំពីងសំពោងហេីយបេីកចូលក្នុងក្រុងបាត់ដំបងត្រូវចាត់បានវិធានការ​តាមច្បាប់.....
Sun,28 February 2021 (Time 06:04 AM)
ដោយ ៖ សហការីTNC (ចំនួនអ្នកអាន: 277នាក់)

(បាត់ដំបង)-នៅព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់​ដំបង​ លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នង​ការរងផែនការងារនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះឃាត់រថយន្តធុនធំជាប្រភេទដឹកទំនិញ ដែលបើកបរល្មើសផ្លាកសញ្ញាហាមចូលក្រុង និង រថយន្តដឹកទំនិញ​សំពីង​សំពោង យកមកការិយាល័យនគរបាលចរាចរ​ណ៍​ផ្លូវគោក ដើម្បីអនុវត្តតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

សូមជម្រាបជូនថា​ ជារឿយៗសមត្ថកិច្ចនគរបាលចរាចរណ៍តែងចាត់វិធានការតាមច្បាប់ចំពោះរថយន្តដែលដឹកសំពីង​ សំពោង​ រថយន្តល្មេីស​នឹងស្លាកសញ្ញាដែលហាមឃាត់ចំពោះការចរា​ចរ​ណ៍លេីផ្លូវដែលបានហាមឃាត់និងរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស​ដែលមន្រ្តីនគរ​បាលបាន​សហការណ៍ជាមួយមន្រ្តីជំនាញនៃមន្ទីរសា​ធារណ:ការណ៍និងដឹកជញ្ជូនខេត្តបាត់ដំបង​អនុវត្តកន្លងមក។

ទោះបែបនេះក្តីម្ចាស់រថយន្តមួយចំនួនលោក​នៅ​តែបន្តសកម្មភាពល្មេីសច្បាប់ជាបន្តបន្ទាប់​ ដែល​បញ្ហានេះបាននាំបង្កនូវការរិះគន់ពីមហាជន​នារយៈពេលកន្លងមក។ ករណីអនុវត្តនៅថ្ងៃនេះ​ រថយន្តដែលដឹកសំពីងសំពោងត្រូវបានឱ្យផ្ទេរទំនិញចេញ​ មុននឹងអនុវត្តវិធានការផាកពិន័យ​ស្របតាមច្បាប់។

ជាមួយនឹងសកម្មភាពពេលនេះលោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្តបាត់ដំបង​ សូ​មអំពាវនាវដល់អ្នក​ប្រេីប្រាស់ផ្លូវទាំងអស់មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួននិងជាប់ជាប្រចាំដេីម្បីការពារអាយុជីវិតយេីង​ អាយុជីវិតគ្រួ​សារយេីងនិងអាយុជីវិតអ្នកដទៃ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
440 នាក់
សប្តាហ៍នេះ :
2215 នាក់
ខែនេះ :
12482 នាក់
3 ខែនេះ :
40083 នាក់
សរុប :
1647097 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ..... (សហការីtnc)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំពេញ ៖ តុលាការកាត់ទោស​ឧកញ៉ា​ សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្....ឋ (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ បើកបរដោយការប្រុងប្រយត្ន័រក្សាជីវិតអ្នកនិងអ្នកដ៏ទៃ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ..... (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្ពុជា ជាង៦លានដុល្លារ.,. (សហការីTNC)

ព័ត៌មានគួរចាប់អារម្មណ៍

ពេលនេះផ្លូវ​ជាតិ​លេខ ១០ ថ្មី ពី​សំឡូត​មក​កោះកុង ចាប់ផ្តើម​ចេញ​រូបរាង​បណ្តើរៗ (សហការីTNC)

វីដែអូ